Trending now

ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសអំពី “ចក្ខុវិស័យមេគង្គ” នៅពេលបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍

15:04 | 07/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - “ចក្ខុវិស័យមេគង្គ” ដែលលោក Moon បានដាក់ចេញឆ្ពោះទៅគោលដៅ “វិបុលភាពរួម” ដោយសរសរគ្រឹះចំនួន ៣ គឺ៖ វិបុលភាពផ្អែកលើបទពិសោធន៍ដែលបានចែករំលែក; កំណើនប្រកបដោយចីរភាព សន្តិភាពនិងវិបុលភាពនៅអាស៊ីបូព៌ា។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in ។​ (ប្រភព៖​ Yonhap)

នាថ្ងៃទី ៥ ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំឡាវក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវៀងច័ន្ទប្រធា នាធិបតីកូរ៉េខាងត្បូងលោក Moon Jae – in បានប្រកាសពីយុទ្ធសាស្ត្ររបស់ក្រុងសេអ៊ូល ដើម្បីពង្រឹងភាពជាដៃគូជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់ទន្លេមេគង្គ ក្នុងបរិបទដែលប្រទេសនេះកំពុងព្យាយាមបង្កើតជំហររឹងមាំនៅក្នុងតំបន់។

អញ្ជើញថ្លែងក្នុងពេលរួមដំណើរជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ទៅទស្សនានៅកន្លែងដែលមានគម្រោងការរួម កំពុងត្រូវបានអនុវត្តនៅក្នុងតំបន់មេគង្គដែលហូរកាត់ទីក្រុងវៀងចន្ទន៍នោះ លោកប្រធានាធិបតី Moon Jae-in បានលើកច្បាស់ថា “ពិភពលោកទាំងមូល កំពុងផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍន៍របស់តំបន់ទន្លេមេគង្គ”។

កូរ៉េខាងត្បូងសង្ឃឹមថា នឹងមានវិបុលភាពរួមជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គ ហើយសង្ឃឹមថា “អព្ភូតហេតុនៃទន្លេ Han” នឹងនាំមក “អព្ភូតហេតុនៃទន្លេមេគង្គ” ជាពុំខាន។

លោកប្រធានាធិបតី Moon Jae-in ក៏បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃការអភិវឌ្ឍន៍របស់ប្រទេសក្នុងតំបន់មេគង្គនិងស្មារតីនៃការគោរពគ្នាទៅវិញទៅមកនឹងបើកអនាគតថ្មីនៃពិភពលោក។

សូមគូសបញ្ជាក់ថា “ចក្ខុវិស័យមេគង្គ” ដែលបង្ហាញដោយប្រធានាធិបតីលោក Moon Jae – in ដោយគោលបំណង “វិបុលភាពរួមគ្នា” រួមមានសសរស្តម្ភចំនួន ៣ គឺវិបុលភាពផ្អែកលើបទពិសោធន៍ដែលបានចែករំលែក; កំណើនប្រកបដោយចីរភាព សន្តិភាពនិងវិបុលភាពនៅអាស៊ីបូព៌ា។

ទាក់ទងនឹងចក្ខុវិស័យនៃវិបុលភាពប្រកបដោយចីរភាពនោះ លោកប្រធានាធិបតី Moon Jae-in បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីការពារទន្លេមេគង្គពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកបានស្នើយុទ្ធសាស្ត្រកំណើនបៃតងដើម្បីភ្ជាប់ធនធានមេគង្គជាមួយវិស័យជីវសាស្រ្តនិងសុខភាពដែលក្នុងនោះប្រទេសកូរ៉េខាងត្បូងនឹងគាំទ្រដល់ការសាងសង់ផ្ឡូវ ផ្លូវស្ពាន ផ្លូវដែកនិងកំពង់ផែរវាងប្រទេសមេគង្គ"។

លោកប្រធានាធិបតី Moon Jae-in បានសម្តែងក្តីសង្ឃឹមថា ការពិភាក្សាបន្ថែមស្តីពី “ចក្ខុវិស័យមេគង្គ” នឹងត្រូវលើកយកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូង (រួមមាន៖ ប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ វៀតណាមនិងថៃ) ដែលបានរៀបចំឡើងនៅទីក្រុងប៊ូសាននៅថ្ងៃទី ២៧ ខែវិច្ឆិកានិងបន្តដោយជាកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បួង - អាស៊ាននៅទីក្រុងប៊ូសានផងដែរក្នុងឱកាសខួបលើកទី ៣០ នៃកិច្ចពិភាក្សាទ្វេភាគី។

ប្រធានាធិបតី Moon Jae-in គឺជាមេដឹកនាំទីមួយរបស់ប្រទេសកូរ៉េខាងត្បូងដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៤។ ប្រទេសឡាវគឺជាចំណតចុងក្រោយបង្អស់របស់ប្រធានាធិបតី Moon Jae-in ក្នុងដំណើរមួយសប្តាហ៍ទៅកាន់អាស៊ីអាគ្នេយ៍៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់