Trending now

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមកិច្ចប្រជុំកំពូលប្រធានស្ត្រីពិភពលោកលើកទី ១៣

12:46 | 18/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - តបតាមការអញ្ជើញរបស់ប្រធានសហភាពសភាពិភពលោក (IPU) និងប្រធានរដ្ឋសភាអូទ្រីស នាយុបថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចូលរួមកិច្ចប្រជុំកំពូលប្រធានស្ត្រីពិភពលោកលើកទី ១៣ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយ IPU សហការជាមួយរដ្ឋសភានៃសាធារណរដ្ឋអូទ្រីសនិងអង្គការសហប្រជាជាតិដែលបានធ្វើឡើងនៅថ្ងៃទី ១៧ និង ១៨ ខែសីហាដោយប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងរដ្ឋសភាក្នុងកំឡុងពេលជំងឺរាតត្បាតសកល COVID-19 និងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតសកល”។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមកិច្ចប្រជុំកំពូលប្រធានស្ត្រីពិភពលោកលើកទី ១៣

នៅក្នុងប្រធានបទទី ១ លើខ្លឹមសារ “ការបង្កើនសមត្ថភាពគ្រប់គ្រងវិបត្តិដល់កម្រិតថ្មី” ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា៖ វៀតណាមជានិច្ចកាលជំរុញរបៀបវារៈនិងគំនិតផ្តួចផ្តើមនានារបស់វៀតណាមទាក់ទងនឹងស្ត្រីនិងក្មេងស្រី ជាពិសេសប្រឈមមុខនឹងវិបត្តិសុខភាពពិភពលោកនិងផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីគឺជាគោលនយោបាយជាប់លាប់របស់រដ្ឋវៀតណាម។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើសុំបំពេញក្របខ័ណ្ឌច្បាប់និងគោលនយោបាយដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការពារផលប្រយោជន៍ស្របច្បាប់របស់ស្ត្រីនៅក្នុងសង្គម; យកចិត្តទុកដាក់និងបង្កើនធនធានដើម្បីសំរេចបាននូវសមភាពយេនឌ័រនៅក្នុងសង្គម បង្កើនការចូលរួមរបស់ស្ត្រីក្នុងការបង្កើតនិងរៀបចំគោលនយោបាយ និងបង្កើនសមត្ថភាពដល់កម្រិតថ្មី។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់លើសំណើបង្កើនសកម្មភាពនៃសភានិងនីតិកាល ត្រួតពិនិត្យនិងគាំទ្រដល់ការបង្កើនសមត្ថភាពស្ត្រីដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលនិងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងស្ថានភាពអាសន្ន; បង្កើនការចូលរួមគ្រប់ផ្នែកទាំងអស់នៃសង្គម ជាពិសេសបុរសក្នុងការអនុវត្តសមភាពយេនឌ័រ និងអនុវត្តគំនិតផ្តួចផ្តើមគ្រប់គ្រងវិបត្តិ។

នៅចុងបញ្ចប់នៃសុន្ទរកថា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យបន្តពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីលើបណ្តាញនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដោយរួមចំណែកបង្កើនធនធាន ចែករំលែកបទពិសោធន៍និងសម្រេចសមភាពយេនឌ័រឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលប្រធានស្ត្រីរដ្ឋសភាពិភពលោកលើកទី ១៣ ប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាពិភពលោកលើកទី ៥។ លទ្ធផលនៃកិច្ចប្រជុំកំពូលប្រធានស្ត្រីរដ្ឋសភាពិភពលោកលើកទី ១៣ នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាពិភពលោកស្តីពីសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnam.vnanet.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស