Trending now

ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង ធ្វើបំពេញដំណើរទស្សនកិច្ចផ្លូវការដល់កូរ៉េខាងជើង

14:32 | 20/06/2019 (យោងតាម akp.gov.kh ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ២០ ខែមិថុនា ប្រធានរដ្ឋ ចិនលោក ស៊ី ជិនពីង បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិផ្លូវរដ្ឋពីរថ្ងៃជាលើកដំបូង។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និង ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង

យោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន (CCTV) ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង បានទៅដល់រដ្ឋធានីព្យុងយ៉ាងដើម្បីចាប់ផ្តើមដំណើរទស្សនកិផ្លូវរដ្ឋពីរថ្ងៃ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ស៊ី ជិនពីង កា្លយជាប្រធានរដ្ឋចិនដំបូងគេដែលធ្វើដំណើរ ទៅកាន់កូរ៉េខាងជើងអស់រយៈពេលជាង ១៤ឆ្នាំមកនេះ។ ប្រទេសចិននិងកូរ៉េខាងជើងបានសហការយ៉ាងសកម្មដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីទំនាក់ទំនងនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅពេលដែលក្រុងប៉េកាំងបានគាំទ្រការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាងទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះ។

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា០៤លើករួចមកហើយ នៅលើទឹកដីចិនកាលពីឆ្នាំ២០១៨ ហើយជំនួបរវាងមេដឹកនាំទាំងពីរនៅលើកនេះ ធ្វើឡើងនៅមុនពេលលោក ស៊ី ត្រូវជួបជាមួយលោក ដូណាល់ ត្រាំ នៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ។ ដោយឡែកបើតាមក្រុមមន្ត្រីចិន លោក ស៊ី និងលោក គីម នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ៕

(យោងតាម akp.gov.kh ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម akp.gov.kh ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស