Trending now

ប្រធានរដ្ឋចិន លោក Xi Jinping នឹងទៅចូលរួមកិច្ចប្រជុំ G២០ នៅជប៉ុន

22:35 | 23/06/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី ១៤ នៃប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក(G២០) ពីថ្ងៃទី២៧-២៩ខែមិថុនានៅជប៉ុន។

ប្រធានរដ្ឋចិនលោក Xi Jinping

នាថ្ងៃ ២៣ ខែមិថុនា ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សំដីនៃអ្នកនាំពាក្យអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថាប្រធានរដ្ឋចិនលោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី ១៤ នៃប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក (G២០) ពីថ្ងៃទី២៧-២៩ខែមិថុនានៅទីក្រុង Osaka តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ នេះគឺជាការអះអាងជាផ្លូវការលើកដំបូងរបស់ចិន ដែលលោក Xi Jinping បានចូលរួមកិច្ចប្រជុំនេះ។

មតិសាធារណៈបានរំពឹងទុកថាប្រធានរដ្ឋចិននឹងមានកិច្ចប្រជុំឯកជនមួយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅខាងក្រៅព្រឹត្តិការណ៍នេះ។ ជំនួបរវាងលោក Xi Jinping និងលោក Trump ត្រូវបានគេវាយតម្លៃថាមានសារៈសំខាន់ចំពោះកិច្ចប្រឹងប្រែងដើម្បីត្រលប់ទៅតុចរចាវិញ សំដៅរុញច្រានការកើនឡើងនៅក្នុងសង្រ្គាមពាណិជ្ជកម្មចិន - អាម៉េរិក។

សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥% លើទំនិញដែលមានតម្លៃ ២០០ ពាន់លានដុល្លាររបស់ចិននិងគំរាមកំហែងដាក់ពន្ធដាររហូតដល់ ៣០០ ពាន់លានដុល្លារជាមួយការនាំចូលដែលនៅសល់ប្រសិនបើភាគីទាំងពីរមិនឈានដល់កិច្ចព្រមព្រៀង។ ជាការឆ្លើយតបចិនក៏បានដាក់ពន្ធលើការនាំចូលចំនួន ៦០ ពាន់លានដុល្លារលើទំនិញបាននាំចូលពីសហរដ្ឋ អាមេរិកផងដែរ៕


(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន