Trending now

ប្រទេសឥណ្ឌូនេស៊ីដឹកបញ្ជូនសំរាមកុងតឺន័រត្រឡប់ទៅអាមេរិកវិញ

20:42 | 17/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេស ឥណ្ឌូនេស៊ី បានបញ្ជូនសំរាម ៥ កុងតឺន័រ ត្រឡប់ទៅអាមេរិកវិញ និងបាននិយាយថា នឹងលែងក្លាយទៅជា «កន្លែងចាក់សំរាមតទៅទៀតហើយ» ហើយប្រទេសនេះ គឺជាប្រទេសអាស៊ីអាគ្នេយ៍ចុងក្រោយបំផុតដែលបញ្ជូនកាកសំណល់ នាំចូលមកត្រឡប់ទៅប្រទេសដើមវិញ។

ប្រទេសឥណ្ឌូនេស៊ីដឹកបញ្ជូនសំរាមកុងតឺន័រត្រឡប់ទៅអាមេរិកវិញ

យោង​តាម​ឯកសារ​គយ​បាន​ឲ្យ​ ដឹង​ថា ​កុងតឺន័រ​ទាំង​នោះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ មាន​ផ្ទុក​កម្ទេច​ក្រដាស​តែ​ប៉ុណ្ណោះ​។ ​មន្ត្រី​​​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​​លោក​ Sayid Muhadhar ​បាន​ថ្លែង​ថា ​​ផ្ទុយ​ទៅវិញ​ កុងតឺន័រ​នោះ ​មាន​ផ្ទុក​សំរាម​ផ្សេងៗ​ នៅ​ក្នុង​នោះ​មាន​ដប​ជា​ច្រើន​ ​ប្លាស្ទិក​ និង​កន្ទប​លាមក​ក្មេង​។​

លោក​ Sayid Muhadhar ​បាន​ប្រាប់ ​AFP ​ថា​៖ «​បញ្ហា​នេះ ​ មិន​សមរម្យ​ទេ​ ហើយ​យើង​មិន​ចង់​ឲ្យ​ប្រទេស​របស់​យើង​ ក្លាយ​ជា​កន្លែង​សម្រាប់​ចាក់​សំរាម​​ទេ​»​។​

លោក​ Sayid Muhadhar ​បាន​ថ្លែង​ថា ​សំរាម​ក្នុង​កុងតឺន័រ​ទាំង ​៥ ​នោះ ​ជា​របស់​ក្រុមហ៊ុន​កាណាដា​មួយ​ ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​ក្រុង​កំពង់ផែ​ Seattle​ នៅ​អាមេរិក ​បញ្ជូន​ទៅ​កាន់​ក្រុង ​Surabaya ​ជា​ទីក្រុង​ធំ​ទី២ ​របស់​​ឥណ្ឌូនេស៊ី​កាល​ពី​ចុង​ខែ​មីនា​។​

វា​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​ថា​ តើ​សំរាម​ទាំង​នោះ​ចេញ​ពី​ប្រភព​ដើម​ប្រទេស​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​។​ បច្ចុប្បន្ន​ ប្រទេស​ឥណ្ឌូនេស៊ី​ កំពុង​ត្រួត​ពិនិត្យ​មើល​កុងតឺន័រ​ផ្ទុក​សំរាម​មួយ​ចំនួន​​ទៀត ​នៅ​កំពង់ផែ​ក្រុង​ហ្សាការតា​ និង​ក្រុង​បាតាំ​នៅ​កោះ​ស៊ូម៉ាត្រា​​៕​

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ