យុគសម័យ - ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងហ្វ៊ីលីពីននឹងការធ្វើសមយុទ្ធរួមគ្នាលើដីកោគនៅក្នុងដែនសមុទ្រនៅចន្លោះកោះ Borneo និងភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្រុង Tarakan នៃប្រទេសឥណ្ឌូនេស៊ី
ប្រទេស ៣ គឺជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងហ្វ៊ីលីពីនបានឯកភាពនឹងធ្វើសមយុទ្ធរួមគ្នាលើដីកោគដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនៅដែនសមុទ្រនៅចន្លោះកោះ Borneo និងភាគខាងត្បូងប្រទេសហ្វីលីពីន។
នាថ្ងៃ ១២ ខែមិថុនា រដ្ឋមន្រី្តក្រសួងការពារជាតិ ឥណ្ឌូណេស៊ី Ryamizard Ryacudu បានឲ្យដឹងថា ការធ្វើសមយុទ្ធត្រីភាគីនឹងបានប្រព្រឹត្តទៅនៅក្រុង Tarakan ខេត្ត Kalimantan ខាងកើតជាផ្នែកមួយនៃកោះ Borneo របស់ឥណ្ឌូណេស៊ី ក្នុងរយៈពេល ១ ខែ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងបីដែលសហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមអ៊ិស្លាមរ៉ាឌីកាល់។ បច្ចុប្បន្នប្រទេសបីបានបង្កើតមជ្ឈដ្ឋានដែនសមុទ្រដែលទទួលខុសត្រូវក្នុងការចែករំលែកព័ត៌មានចារកម្មនៅតាមទីតាំងជាច្រើននៅក្នុងតំបន់។
ចាប់តាំងពីឆ្នាំ ២០១៧ ប្រជាជនឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីរាប់សិបនាក់ត្រូវបានចាប់ពង្រត់ដោយពួកឧទ្ទាម Abu Sayyaf នៅសមុទ្រស៊ូ Sulu ភាគនិរតីហ្វីលីពីន។ ពួកឧទ្ទាម Abu Sayyaf បានប្រតិបត្តិនៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីនចាប់តាំងពីដើមទសវត្សទី ៩០ នៃសតវត្សទីចុងក្រោយដើម្បីបង្កើតរដ្ឋអ៊ីស្លាមនៅទីនេះ។ ក្រៅពីការចាប់ពង្រត់ដើម្បីជំរិតទារប្រាក់ ក្រុមនេះក៏ត្រូវបានគេស្គាល់ផងដែរពីបទបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់និងការសម្លាប់ប្រជាជនស៊ីវិលដែលក្លាយទៅជាការគំរាមកំហែងសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន៕
(ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន