Trending now

ប្រទេសឡាវ ៖ លោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh បានទទួលមរណភាព

16:17 | 13/05/2020

លោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh ដែលជានាយឧត្តមសេនីយ៍ម្នាក់ក្នុងចំណោមនាយឧត្តមសេនីយ៍ចំនួនពីរនាក់ដំបូងនៃកងទ័ពឡាវបានទទួលមរណភាពនាថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០ ក្នុងជន្មាយុ ៩២ ឆ្នាំ។

នាយឧត្តមសេនីយ៍ Sisavath Keobounphanh (កណ្ដាល) បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិពោធិចិនតុងក្នុងរាជធានីភ្នំពេញក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០០០ ( រូបថត៖ AFP / TTXVN)

តាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ១២ខែឧសភានៃគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh អតីតសមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវសម្រាប់នីតិកាលទី ១, ២, ៣, ៤, ៥, ៦, ៧ , ៨ ; អតីតលេខាគណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តនីតិកាលទី ៣ និង ៤ ; អតីតសមាជិកការិយាល័យនយោបាយ នីតិកាលទី ៤, ៦, ៧ និង ៨ ; អតីតនាយករដ្ឋមន្រ្តីឡាវ អតីតអនុប្រធានរដ្ឋឡាវ ។ល។ បានទទួលមរណភាពក្នុងជន្មាយុ ៩២ ឆ្នាំ។

ដើម្បីថ្លែងអំណរគុណនិងគោរពវិញ្ញាណក្ខ័ន្ធចំពោះលោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh គណៈកម្មាធិការកណ្តាលបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋសភា រដ្ឋាភិបាលនិងរណសិរ្សឡាវកសាងប្រទេសជាតិ បានសំរេចចិត្តរៀបចំពិធីបុណ្យសពជាតិជូនលោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh ។ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកនាយឧត្តមសេនីយ៍ Sisavath Keobounphanh ចាប់ផើមធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០២០ នៅអគ្គស្នងការនយោបាយ នៃក្រសួងការពារជាតិឡាវ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ