Trending now

ប្រទេសម៉ាឡេស៊ីប្រារព្ធសន្និសីទរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍

14:50 | 23/07/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងសន្និសីទនេះ អង្គការអប់រំអាស៊ីអាគ្នេយ៍សង្កត់ធ្ងន់លើការផ្លាស់ប្តូរទិដ្ឋភាពទូទៅនៃការអប់រំដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ប្រទេសម៉ាឡេស៊ីប្រារព្ធសន្និសីទរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍


យោងតាមអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅម៉ាឡេស៊ី សន្និសីទនៃអង្គការអប់រំអាស៊ីអាគ្នេយ៍លើកទី ៥០ (SEAMEO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ - ២៧ ខែកក្កដាឆ្នាំ ២០១២ នៅតំបន់ Bandar Sunway ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ីដោយរដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីលោក Maszlee Malik បានធ្វើជាអធិបតីភាព។

សន្និសីទនេះ ត្រូវបានចូលរួមដោយរដ្ឋមន្រ្តីអប់រំ មន្រ្តីរដ្ឋាភិបាលនិងតំណាងផ្លូវការមកពីប្រទេសសមាជិករបស់ SEAMEO ទាំងអស់ ១១ ប្រទេសនិងពីសាខានៃ SEAMEO និង ដៃគូយុទ្ធសាស្រ្ត។ នៅក្នុងសន្និសិទនេះ SEAMEO បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរទិដ្ឋភាពទូទៅនៃការអប់រំដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ សន្និសីទនេះក៏បានបង្កើតវេទិការបើកចំហមួយស្តីពីទិសដៅយុទ្ធសាស្ត្រដែលផ្អែកលើវិស័យអាទិភាពចំនួន ៧ របស់ SEAMEO ដែលសមស្របទៅនឹងទស្សនៈនិងបញ្ហាអំពីការអប់រំអន្តរជាតិ ជាពិសេសនៅអាស៊ីអាគ្នេយ៍។

សន្និសីទនេះក៏ស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតនៅក្នុងវិស័យអប់រំរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងបណ្តាប្រទេសនៅក្រៅតំបន់។ បណ្តារដ្ឋមន្រ្តីអប់រំនឹងពិភាក្សាពីការបង្កើតកិច្ចការអាទិភាពសម្រាប់ SEAMEO បន្ទាប់ពីឆ្នាំ ២០២០ តាមរយៈផែនការយុទ្ធសាស្ត្រ SEAMEO ២០២១ - ២០៣០ ។

អង្គការ SEAMEO ដែលមានទីស្នាក់ការនៅទីក្រុងបាងកកនិងត្រូវបានបង្កើតឡើងនៅខែវិច្ឆិកាឆ្នាំ ១៩៦៥ គឺជាអង្គការមួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៅអាស៊ីអាគ្នេយ៍។ ចាប់តាំងពីអង្គការនេះត្រូវបានបង្កើតឡើង បណ្តារដ្ឋមន្រ្តីក្រសួងអប់រំបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិភាក្សាពីលទ្ធផលនៃមជ្ឈមណ្ឌលតំបន់ SEAMEO ចំនួន ២៦ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុនិងការអនុវត្តប្រតិបត្តិការបច្ចុប្បន្ន និងពិភាក្សាពីផែនការសកម្មភាពនាពេលអនាគត។

បណ្តាប្រទេសជាសមាជិក SEAMEO រួមមានប្រ៊ុយណេដារ៉ូសាឡឹមកម្ពុជាឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីភូមាហ្វីលីពីនសឹង្ហបូរីថៃថៃទីម័រនិងវៀតណាម៕

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់