Trending now

ប្រទេសបារាំងអបអរសាទរឯករាជ្យជាតិក្នុងបរិយាកាសទន្ទឹងរង់ចាំការលើកពានជើងឯកបាល់ទាត់ពិភពលោក

20:12 | 15/07/2018 (រូបថត៖ thmeythmey.com សរុបព័ត៌មានដោយស្រីពេជ្រ)

យុគសម័យ - មនុស្សរាប់ពាន់នាក់ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរ បានប្រមូលគ្នានៅមហាវិថី Champs Alysees ដើម្បីទស្សនាការដើរក្បួនព្យុះហយាត្រាដ៏ធំមួយនេះដោយមានការចូលរួមរបស់ កងទ័ព៤២៩០នាក់ រថយន្ត២២០គ្រឿង សេះ២៥០ក្បាល យន្តហោះប្រតិកម្មចំនួន៦៤គ្រឿង និងឧទ្ធម្ភាគចក្រ៣០គ្រឿង។

យន្តហោះចម្បាំងហោះលើផ្ទៃមេឃ ការរៀបចំក្បួនព្យុះហយាត្រាដ៏ធំនៅដងវិថី រូបភាពទីក្រុងប៉ារីសអបអរសាទរទិវាឯករាជជាតិថ្ងៃទី១៤ កក្កដារបស់បារាំង។ មនុស្សរាប់ពាន់នាក់ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរ បានប្រមូលគ្នានៅមហាវិថី Champs Alysees ដើម្បីទស្សនាការដើរក្បួនព្យុះហយាត្រាដ៏ធំមួយនេះដោយមានការចូលរួមរបស់ កងទ័ព​៤២៩០​នាក់ រថយន្ត​២២០​គ្រឿង សេះ​២៥០​ក្បាល យន្តហោះ​ប្រតិកម្ម​ចំនួន​៦៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​៣០​គ្រឿង។

ចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិបារាំងជាមួយប្រធានាធិបតី Emmanuel Macron មាន​ភ្ញៀវ​ពិសេស​ពីរ​នាក់ គឺ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនបារាំងកំពុងសង្ឃឹមថា ក្តីសប្បាយរីករាយនេះនឹងអូសបន្លាយបន្ថែមច្រើនថ្ងៃទៀត ប្រសិនបើក្រុមជម្រើសជាតិបារាំងយកឈ្នះក្រូអាតក្នុងវគ្គ ​ផ្តាច់ព្រ័ត្រ FIFA World Cup នៅយប់ថ្ងៃទី១៥កក្កដា៕

(រូបថត៖ thmeythmey.com សរុបព័ត៌មានដោយស្រីពេជ្រ)

(រូបថត៖ thmeythmey.com សរុបព័ត៌មានដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស