Trending now

ប្រទេសបារាំងបានប្រារព្ធព្រឹត្តិការណ៍ជាច្រើនដែលរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ១

20:49 | 11/11/2018

នាថ្ងៃទី១០ខែវិច្ឆិកា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចូលរួមក្នុងពិធីបុណ្យមានលក្ខណៈជានិមិត្តរូបដ៏ធំមួយនៅព្រៃ Rethonde នៃទីក្រុង Compiegne ប្រទេសបារាំង។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចូលរួមក្នុងពិធីបុណ្យមានលក្ខណៈជានិមិត្តរូបដ៏ធំមួយនៅព្រៃ Rethonde


នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបើកសម្ពោធផ្ទាំងថ្មអនុស្សាវរីយ៍ ដែលជាកន្លែងគណបក្សទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់សង្គ្រាមមហ ន្តរាយដែលបានសម្លាប់មនុស្ស ចំនួន១៨ លាននាក់។ នេះគឺជាលើកដំបូងហើយ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី១ ដែលប្រធានាធិបតីបារាំងនិងអធិកាបតី អាល្លឺម៉ង់បាន ជួបប្រជុំគ្នានៅកន្លែងអនុស្សាវរីយ៍នេះ។

ការប្រារព្ធពិធីនេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែវិច្ឆិកា នៅលើវិថី Champs Elysée (មជ្ឈមណ្ឌលទីក្រុងប៉ារីស) ដោយមានការចូលរួមពីប្រមុខរដ្ឋនិងថ្នាក់ដឹកនាំជាតិចំនួន ៧២រូប ។

សូមគូសបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ ព្រឹត្តិការណ៍ជាច្រើនបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសបារាំង។ ការតាំងពិព័រណ៍ គម្រោងអប់រំនិងការសម្តែងសិល្បៈត្រូវបានធ្វើឡើងក្នុងរយៈពេលវែងដើម្បីរំឭកដល់ជំនាន់បច្ចុប្បន្នអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ប៉ុន្តែក៏ពោះពេញទៅដោយភាពក្លាហានរបស់ប្រទេសបារាំងនិងអឺរ៉ុប ក៏ដូចជាដើម្បីរំឮកដល់ទាហានបារាំង ១,៤ លាននាក់ បានពលីក្នុងកំឡុងសង្គ្រាមលោកលើកទី ១ផង ដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ