Trending now

ប្រទេសថៃ៖ចំណាយ៧ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះធំៗចំនួន៣

19:35 | 20/05/2019 (ប្រភព៖ baogialai.com.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - ប្រទេសថៃជំរុញការសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះធំៗចំនួន៣គឺ Don Mueang Suvarnabhumi និង U-Tapao ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។

រូបថតលំអដោយរូបភាព។

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងបាងកកប្រទេសថៃបានជំរុញការសាងសង់ផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ព្រលានយន្តហោះធំៗចំនួន៣គឺជា Don Mueang នៅក្នុងទីក្រុងបាងកក Suvarnabhumi ស្ថិតនៅក្នុងខេត្ត Samut ចម្ងាយ២៥គីឡូម៉ែត្រពីទីក្រុងបាងកកនិងខេត្ត U-Tapao ក្នុងខេត្ត Rayong ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។

គម្រោងនេះដែលមានតម្លៃ ២២៥ ពាន់លានបាត (ប្រហែល៧,០៦ពាន់លានដុល្លារ) គឺជាគម្រោងមួយក្នុងចំណោមគម្រោងធំៗចំនួន៥ក្នុងផែនការអភិវឌ្ឍន៍ EEC របស់រដ្ឋាភិបាលថៃ រួមមានគម្រោងអាកាសចរណ៍នៅទីក្រុង U-tapao មានតម្លៃ ២៩០ពាន់លានបាត (៩,១៩ពាន់លានដុល្លារ) មជ្ឈមណ្ឌលជួសជុលថែរក្សាមានតម្លៃ ១០,៦ពាន់លានបាត (៣៣៣លានដុល្លារ) ដំណាក់កាលទីប៣នៃកំពង់ផែ Laem Chabang មានតម្លៃ១១៤ពាន់លានបាត (៣,៥៨ ពាន់លានដុល្លារ) និងដំណាក់កាលទី៣នៃកំពង់ផែ Map Ta Phut មានតម្លៃ ៥៥,៤ពាន់លានបាត (១,៧៤ ពាន់លានដុល្លារ) ។ សហក្រុម Charoen Pokphand Group (CP) គឺជាស្នូលក្នុងការអភិវឌ្ឍផ្លូវដែកដែលបាននិយាយខាងលើនេះ។


យោងតាមកាសែតបាងកកប៉ុស្តិ៍នាយកប្រតិបត្តិ CP លោក ​Suphachai Chearavanont បានអះអាងជាថ្មីម្តងទៀតថាការប្តេជ្ញាចិត្តរបស់សហក្រុមក្នុងការវិនិយោគលើគម្រោងផ្លូវដែកទោះបីជាត្រូវបានគេចាត់ទុកថាជាការវិនិយោគដែលមានហានិភ័យខ្ពស់ក៏ដោយ។

ថ្លែងនៅក្នុងសិក្ខាសាលាមួយដែលមានការចូលរួមដោយមេដឹកនាំនៃអាជីវកម្មចំនួនជាង៤០០នាក់នៅជុំវិញពិភពលោកលោក Suphachai បាននិយាយថា CP​ នឹងបន្តលើកកម្ពស់គម្រោងនេះសម្រាប់ប្រយោជន៍នៃប្រទេសថៃ។

គម្រោងផ្លូវដែកល្បឿនលឿននេះនឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងនិងការចែកចាយសុខុមាលភាពប្រាក់ចំណូលប្រកបដោយយុត្តិធម៍។លើសពីនេះទៀតប្រទេសថៃក៏នឹងទទួលផលប្រយោជន៍ពីការវិនិយោគិនពីបរទេសខាងក្រោយផងដែរ ពីព្រោះពួកគេនឹងនាំយកចំណេះដឹងក្នុងការកែលម្អមុខជំនាញរបស់ពលករក្នុងស្រុក។

គម្រោងនេះនឹងធ្វើឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់អាស៊ានហើយក៏ជួយឧបត្ថម្ភជំរុញកំណើននៅក្នុងក្រុម CLMV (កម្ពុជាឡាវមីយ៉ាន់ម៉ានិងវៀតណាម) ផងដែរ។

EEC គឺជាផែនការវិនិយោគដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលថៃលើបណ្តាខេត្តភាគខាងកើតជាខេត្ត Chon Buri ខេត្ត Rayong និងខេត្ត Chachoengsao ​ជាមួយគោលដៅនៃការប្រែក្លាយខេត្តទាំងនេះទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាផលិតនិងសេវាកម្មនិងតភ្ជាប់ជាមួយប្រទេសជិតខាងអាស៊ានតាមផ្លូវគោកផ្លូវសមុទ្រនិងផ្លូវអាកាសនៅឆ្នាំ២០២១៕

(ប្រភព៖ baogialai.com.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ baogialai.com.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ