Trending now

ប្រទេសជប៉ុនបានលើកឡើងពីតួនាទីនៃច្បាប់អន្តរជាតិនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

16:33 | 13/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋលេខាធិការ Motegi បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់និងបទបញ្ញត្តិនានាដើម្បី “យើងបង្កើតបរិយាកាសសង្គមនិងសេដ្ឋកិច្ចប្រកបដោយស្ថេរភាពនិងទទួលបានវិបុលភាព” ។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi នៅទីស្នាក់ការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ (ប្រភព៖​ en.tempo.co)


ការថែរក្សានិងគោរពច្បាប់អន្តរជាតិគឺជាធាតុសំខាន់ ក្នុងការធានាវិបុលភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi នៅថ្ងៃទី ១០ ខែមករា នៅក្នុងសុន្ទរកថាមួយនៅឯទីស្នាក់ការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) ។

រដ្ឋលេខាធិការ Motegi បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់និងបទបញ្ញត្តិនានាដើម្បី “យើងបង្កើតបរិយាកាសសង្គមនិងសេដ្ឋកិច្ចប្រកបដោយស្ថេរភាពនិងទទួលបានវិបុលភាព” ។

លោកក៏បានសង្កត់ធ្ងន់ជាពិសេសពីសារសំខា​ន់នៃការរក្សាសេរីភាពនាវាចរណ៍ក្នុងតំបន់និងការដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធី។

លោកបានអបអរសាទរអាស៊ានកាលពីឆ្នាំមុនដែលបានអនុម័តនូវ «ទស្សនវិស័យមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក» ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការដើរតួនាទីនាំមុខក្នុងការលើកកម្ពស់សន្តិសុខនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

លោកបានមានប្រសាសន៍ថា “អាស៊ានមានគោលបំណងដើម្បីក្លាយជាចំណុចកណ្តាលនៃតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកទាំងមូល (ទស្សនវិស័យនេះ) សំដៅទៅលើខ្លឹមសារពាក់ព័ន្ធនឹងតួនាទីនេះរួមទាំងការតភ្ជាប់និងកិច្ចសហប្រតិបត្តិការតាមសមុទ្រ”

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេស Motegi ក៏បានលើកឡើងពីសសរស្តម្ភចំនួន ៣ ក្នុងទំនាក់ទំនងរវាងជប៉ុននិងអាស៊ាននាពេលអនាគតរួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស បង្កើតក្របខ័ណ្ឌដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងចែករំលែកចំនេះដឹងនៅក្នុងវិស័យដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារតាមរយៈប្រាក់កម្ចីនិងការវិនិយោគនៅក្នុងបណ្តាប្រទេសអាស៊ានក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងការពារបរិស្ថានធម្មជាតិ។

ប្រទេសឥណ្ឌូណេស៊ីគឺជាកន្លែងឈប់សំចតចុងក្រោយនៅលើដំណើរទស្សនកិច្ចប្រទេសចំនួនបួនរបស់រដ្ឋមន្រ្តីក្រសួងការបរទេស Motegi នៅអាស៊ីអាគ្នេយ៍។ មុននេះលោកបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមថៃនិងហ្វីលីពីន៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់