Trending now

ប្រទេសជប៉ុននិងម៉ិកស៊ិកគាំទ្រការបង្កើនចំនួនសមាជិក CPTPP

22:04 | 06/01/2021

នាថ្ងៃទី ៥ ខែមករា ជប៉ុននិងម៉ិកស៊ិកបានឯកភាពគ្នាសម្របសម្រួលអនុវត្តន៍កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងគាំទ្រដល់ការកើនឡើងចំនួនសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានការចូលរួមរបស់ប្រទេសសមាជិក ១១ នេះផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi (រូបថត៖ Strait Times)

ក្នុងជំនួបនៅម៉ិកស៊ិក រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានសង្កត់ធ្ងន់ជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Marcelo Ebrard ថា ទីក្រុងតូក្យូមានបំណងចង់សហការយ៉ាងជិតស្និទ្ធ ដើម្បីថែរក្សានិងបង្កើនទំនាក់ទំនងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចសេរីនិងបើកចំហនេះ។

នាពេលថ្មីៗនេះ ចក្រភព អង់គ្លេស ចិន និងកូរ៉េខាងត្បូងក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួមជាសមាជិកកិច្ចព្រមព្រៀង CPTPP ខណៈដែល មន្រ្តីជប៉ុននៅតែឃ្លាំមើលយ៉ាង ដិតដល់ថាតើសហរដ្ឋអាមេរិកនឹងវិលត្រឡប់មកចូលជាសមាជិកក្នុងកិច្ចព្រមព្រៀង ក្រោមរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីដែរ។ គួរបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយបណ្តាប្រទេសហត្ថលេខីនានាកាលពីខែធ្នូឆ្នាំ ២០១៨ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP - ដែលជាកិច្ចព្រមព្រៀងមុនរបស់កិច្ចព្រមព្រៀង CPTPP) កាលពីឆ្នាំ ២០១៧ ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍