Trending now

ប្រទេសចិនមានការព្រួយបារម្ភអំពីស្ថានភាពនៅហុងកុង

16:33 | 03/07/2019 (យោងតាម freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

សារព័ត៌មានរដ្ឋចិន People's Daily នៅថ្ងៃពុធនេះបានព្រមានថា អំពើហិង្សា និងការរំលោភបំពានច្បាប់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ក្នុងនាមជាតំបន់ពាណិជ្ជកម្មពិសេសដាច់គេរបស់អន្តរជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

ក្រុម​អ្នក​តវ៉ា​​ចាកចេញ​​ពី​​សភា​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃទី ២ ខែ មិថុនា​។ រូបAFP

នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយនៅថ្ងៃពុធនេះ People's Daily បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេចំពោះការខ្វែងគំនិតគ្នា ទោះបីជាបញ្ហានោះធំប៉ុណ្ណាក៏ដោយ... ប៉ុន្តែបើយើងទាំងអស់គ្នាផុងខ្លួន ទៅក្នុងល្បិចកិច្ចកលនៃនយោបាយរបស់អ្នកដទៃ ឬបង្កើតការបែកបាក់ ឬក៏ប្រឆាំងគ្នាទៅវិញទៅមកគ្នា នោះវានឹងមិនផ្ដល់ផលចំណេញអ្វីឡើយ ក្រៅតែពីធ្វើឱ្យខូចខាតកិត្តិយស សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុងហុងកុងតែប៉ុណ្ណោះ»។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករបានផ្ទុះ ឡើងនៅក្នុងបាតុកម្មតវ៉ាមួយនាឱកាសនៃការប្រារព្ធខួបលើកទី ២២ នៃការប្រគល់ក្រុងហុងកុង ពីអង់គ្លេសទៅឱ្យចិនគ្រប់គ្រង (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។ បាតុកម្មនេះបានបណ្ដាលឱ្យ មនុស្សជាច្រើននាករងរបួស ខណៈបាតុករខ្លះបានសម្រុកចូល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងអគារសភាក្រុងហុងកុង។

ដោយឡែករដ្ឋាភិបាលចិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើកការស៊ើបអង្កេត និងចាប់ខ្លួនក្រុមបាតុករដែលធ្វើសកម្មភាពខុសច្បាប់ ដោយអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ។

​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ បាន​រិះគន់​លោក ​ដូណាល់ ​ត្រាំ ចំពោះ​ការ​ជ្រៀតជ្រែក​ពេញ​ទំហឹង​នៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​​​របស់​ក្រុង​ហុងកុង ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​និយាយ​ថា​ ក្រុម​អ្នក​តវ៉ា​ដែល​បាន​វាយ​ប្រហារ​សភា​នៃ​ក្រុង​នេះ ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។

លោក ​ត្រាំ​ បាន​គាំទ្រ​ការ​តវ៉ា​នៅ​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​បាន​និយាយ​ថា ​ក្រុម​អ្នក​តវ៉ា ​កំពុង​ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែ​ថា​ រដ្ឋាភិបាល​ខ្លះ ​មិន​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Geng Shuang

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Geng Shuang បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ ​«យើង​​សម្តែង​ការ​សោកស្តាយ និង​ប្រឆាំង​ជំទាស់​ការ​ជ្រៀតជ្រែក​ទាំង​ស្រុង​របស់​ប្រទេស​ពាក់ព័ន្ធ​នៅ​ក្នុង​កិច្ច​ការ​របស់​ក្រុង​ហុងកុង និង​កិច្ច​ផ្ទៃ​ក្នុង​របស់​ប្រទេស ​​ចិន»។

លោក ​បាន​បន្ថែម​ថា ចិន​ព្រមាន​ថា ប្រទេស​​ពាក់ព័ន្ធ ​ដែល​និយាយ​ និង​ធ្វើ​សកម្មភាព​ឲ្យ​ឈប់​ជ្រៀត​​​​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុង​ហុងកុង​នៅ​ក្នុង​ទម្រង់​ណា​មួយ​ក្តី​​​។

លោក​ ក៏​បាន​ថ្លែង​ថា ​អាមេរិក​មិន​គួរ​គាំទ្រ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា ​និង​រំលោភ​ច្បាប់​ក្នុង​ទម្រង់​អ្វី​ក៏​ដោយ​​។ ​​

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់​កណ្តាល​ស្វយ័ត​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដោយសារ​ការ​តវ៉ា​ជា​ច្រើន​​សប្តាហ៍​ប្រឆាំង​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​ចិន​ដី​គោក​ ដោយ​បញ្ហា​នេះ​នាំ​ឲ្យ​​មាន​ភាព​​ថ្នាំងថ្នាក់ និង​មិន​ពេញ​ចិត្ត​​ចំពោះ​ក្រុង​ប៉េកាំង​៕


(យោងតាម freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia និង postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ