Trending now

ប្រទេសចិន និងអឺរុប បានចុះហត្ថលេខាកិច្ចព្រមព្រៀងចំនួន២ ស្តីពីវិស័យអាកាសចរណ៌ស៊ីវិល

11:03 | 22/05/2019 (យោងតាម Vietnam Plus បកប្រែដោយសំណាង)

យុគសម័យ - បណ្តាមន្រ្តីនៃប្រទេសចិន និងសហភាពអឺរុប (EU) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៌ស៊ីវិលសំខាន់ៗចំនួនពីរ ដើម្បីជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនេះ។

យោងតាមទូរទស្សន៍ CCTV នេះជាលើកដំដូងដែលចិន និងអឺរុប បានចុះហត្ថលេខាលើវិស័យអាកាសចរណ៌ស៊ីវិល។ យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ បណ្តាមន្រ្តីអាកាសចរណ៌ស៊ីវិល នឹងជួយឧបត្ថម្ភការទទួលតំលៃក៏ដូចជាលិខិតបញ្ជាក់របស់បណ្តាផលិតផលអាកាសចរណ៌ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលបន្ថែមទៀត សំរាប់ជើងហោះហើរនៃបណ្តាក្រុមហ៊ុនអាកាសចរណ៌របស់ចិន និងអឺរុប ដែលហោះហើរលើដែនអាកាសនៃភាគីទាំងពីរ។

តំណាងភាគីចិន និងអឺរុប នៅពីធីចុះហត្ថលេខាកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៌ស៊ីវិល

ប្រធានគណៈកម្មាធិការសហភាពអឺរុប លោក (EC) Jean-Claude Juncker បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងពីរនេះជាជំហានដ៏សំខាន់ដើម្បីបង្កើតការងារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងជួយគាំទ្រកំណើនសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសុវត្ថិភាពអាកាសចរណ៌ស៊ីវិលទ្វេភាគី ដែលហៅកាត់ថា BASA អឺរុប និងចិន បានឯកភាពគ្នាកាត់បន្ថយបណ្តាសកម្មភាពដែលជាន់លើគ្នាក្នុងដំណើរការវាយតំលៃ និងផ្តល់លិខិតបញ្ជាក់។ កិច្ចព្រមព្រៀងនេះក៏ជំរុញដំណើរការនៃកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាពអាកាសចរណ៌ស៊ីវិល និងការពារបរិស្ថាន។

កិច្ចព្រមព្រៀងទី២ ដែលពាក់ព័ន្ធដល់ការកែប្រែជើងហោះហើររវាងចិន និងអឺរុប នឹងត្រូវបានជំនួសឲ្យកិច្ចព្រមព្រៀងទ្វេភាគី នាពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីកិច្ចព្រមព្រៀងនឹងចូលជាធរមាន បណ្តាក្រុមហ៊ុនអាកាសចរណ៌របស់អឺរុប អាចហោះហើរទៅកាន់ប្រទេសចិន ដែលមកពីបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរុប។ បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនអាកាសចរណ៌អឺរុប អាចហោះហើរមកដល់ប្រទេសចិន ពីបណ្តាប្រទេសជាសមាជិក EU ដែលមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសចិនតែប៉ុណោះ។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងទាំងពីរខាងលើ ត្រូវការមានការអនុញ្ញាត្តជាផ្លូវការពី EC និងស្ថាប័នគមនាគមន៍ និងដឹកជញ្ជូននៃប្រទេសចិន មុនពេលចូលជាធរមានក្នុងការអនុវត្ត៕

(យោងតាម Vietnam Plus បកប្រែដោយសំណាង)

(យោងតាម Vietnam Plus បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ