Trending now

បណ្តាប្រទេសអបអរសាទរចំពោះវៀតណាមដែលបានរៀបចំ AIPA 41 ប្រកបដោយជោគជ័យ

09:02 | 16/10/2020

បំពេញតួនាទីជាប្រធានក្រុមប្រឹក្សាអន្តរសភាលើកទី ៤១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៤១ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា រដ្ឋសភាវៀតណាមបានរៀបចំមហាសន្និបាត AIPA 41 ប្រកបដោយជោគជ័យ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៤៣ ឆ្នាំរបស់ AIPA ដែលមហាសន្និបាត AIPA ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ ជោគជ័យនៃមហាសន្និបាត AIPA 41 បានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភានៃប្រទេសម្ចាស់ផ្ទះវៀតណាម និងសមាជិកសភា AIPA ក្នុងការជំនះរាល់ការលំបាក ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតី” ភាពស្អិតរមួត និងការឆ្លើយតប”។

បន្ទាប់ពីព្រឹត្តិការណ៍នេះ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ លោក Chuan Leekpai ប្រធានរដ្ឋសភាន័រវេស លោកស្រី Tone Wilhelmsen Troen ប្រធានសភាជាន់ទាបម៉ារ៉ុកលោក Habib El Malki បានផ្ញើលិខិតមកប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA 41 ដើម្បីអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាត AIPA 41 និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាវៀតណាមក្នុងការជួយគាំទ្រសភានៃប្រទេសទាំងឡាយ ចូលរួមមហាសន្និបាតជាប្រវត្តិសាស្ត្រនេះ។


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជាអធិបតីនៃពិធីបញ្ជូលសភាជាន់ទាបម៉ារ៉ុក និងសភាន័រវេស ក្លាយជាសមាជិកសង្កេតការណ៍របស់ AIPA (រូបថតឧទាហរណ៍៖ vnanet.vn)

ក្នុងលិខិតផ្ញើមកប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់រដ្ឋសភាវៀតណាម ក្នុងការរៀបចំមហាសន្និបាត AIPA 41។ ប្រធានរដ្ឋសភាន័រវែស លោកស្រី Tone Wilhelmsen Troen បានសង្កត់ធ្ងន់ថា ការដឹកនាំរបស់រដ្ឋសភាវៀតណាម ការត្រៀមរៀបចំដ៏ល្អរបស់រដ្ឋសភាវៀតណាម បានរួមចំណែកដល់ជោគជ័យរបស់មហាសន្និបាតដ៏សំខាន់នេះ។

ប្រធានរដ្ឋសភាទាំងឡាយក៏បានបញ្ជាក់ផងដែរថា ប្រធានបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការឆ្លើយតប” នៃឆ្នាំ AIPA ២០២០ មានសារៈសំខាន់ជាពិសេសសម្រាប់តំបន់ និងសមស្របនឹងអង្គការសភានៅលើពិភពលោក។ មហាសន្និបាតនេះ ជាឱកាសដ៏ល្អមួយសម្រាប់ពិភាក្សាប្រកបដោយប្រសិទ្ធភាពរវាងប្រតិភូទាំងឡាយ ដែលបង្ហាញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភា AIPA ក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ជំនះការលំបាក និងទប់ទល់នឹងជំងឺ Covid-19 ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសហគមន៍អាស៊ាន។ ប្រធានរដ្ឋសភាទាំងឡាយក៏បានសម្តែងនូវក្តីជឿជាក់ថា លទ្ធផលដ៏ល្អរបស់មហាសន្និបាតនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់រវាងសមាជិកសភា AIPA ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសមាជិកសភា AIPA និងអាស៊ាន។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ លោក Chuan Leekpai បានសម្តែងនូវការជឿជាក់ថា ការភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការទាំងនេះនឹងចូលរួមចំណែកជំរុញសហគមន៍អាស៊ានឡើងកម្ពស់ថ្មីមួយ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាន័រវេស លោកស្រី Tone Wilhelmsen Troen និងប្រធានសភាជាន់ទាបម៉ារ៉ុក លោក Habib El Malki ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាមដែលបានរៀបចំប្រកបដោយជោគជ័យនូវពិធីបញ្ជូលសមាជិកជាន់ទាបម៉ារ៉ុក និងសភាន័រវេស ក្លាយជាសភាសង្កេតការណ៍របស់ AIPA ព្រមទាំងជឿជាក់ថា ប្រការនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃបណ្តាប្រទេស និងសមាជិកសភា AIPA៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស