Trending now

បណ្តាប្រទេសបានប្តេជ្ញាចិត្តចុះហត្ថលេខាលើ RCEP ក្នុងឆ្នាំ២០២០

16:00 | 21/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការត្រៀមរៀបចំសន្និសីទដោយផ្ទាល់នានាតាមបញ្តាញអ៊ីធឺណិតរបស់អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និង RCEP គ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំនេះ ត្រូវតែផ្អាកតែម្តង

កិច្ចប្រជុំកំពូលស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី ៣ នៅទីក្រុងបាងកក / ណុនបួរីប្រទេសថៃ កាលពីថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៩ (រូបថត៖ VNA)

នាថ្ងៃទី ២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា ដៃគូសន្ទនារបស់អាស៊ាននៅតែប្តេជ្ញាចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅចុងឆ្នាំ២០២០នេះ ទោះបីជាមានការប្រឈមនឹងការរីករាលដាលនៃវីរុស SARS-CoV2 ក៏ដោយដែលធ្វើឲ្យការត្រៀមរៀបចំសន្និសីទដោយផ្ទាល់នានាតាមបញ្តាញអ៊ីធឺណិតរបស់អាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និង RCEP ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំនេះ ត្រូវតែផ្អាកតែម្តង។

យោងតាម លោក Auramon Supthaweethum ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ស្ថាប័ននេះបានកែសម្រួលផែនការនៃការចរចាពាណិជ្ជកម្មក្នុងរដូវជំងឺរាត្បាតនេះ តាមរយៈសន្និសីទវីដេអូអនឡាញ់ ដើម្បីចរចាជាមួយដៃគូសន្ទនានានាផងដែរ។

សន្និសីទនៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP លើកទី ២៩ ដែលគ្រោងធ្វើនៅថ្ងៃទី ២៣ដល់ថ្ងៃទី២៧ ខែមីនានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីក៏នឹងត្រូវធ្វើឡើងក្នុងទម្រង់នៃការធ្វើសន្និសីទវីដេអូតាមអ៊ិនធឺណិតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់