Trending now

បណ្តាប្រទេសទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិបទ “ធម្មតាថ្មី”

21:46 | 11/02/2021 (យោងតាមវិឡុសំលេងវៀតណាម)

ជីវភាពរស់នៅរបស់ប្រជាជននៅលើពិភពលោកបានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយសារការរីករាល ដាលនៃជំងឺ Covid-19 ហើយរបៀបទទួលបុណ្យចូលឆ្នាំថ្មីរបស់បណ្តាប្រទេសអាស៊ីក៏មានការផ្លាស់ប្តូរផងដែរ។

ក្រុមគ្រួសារតូចរបស់លោកស្រី Anh Nguyenនឹងស្វាគមន៍បុណ្យតេតជាមួយគ្នានៅផ្ទះ។ រូបថតៈ Anh Nguyen / ABC News

ជីវភាពរស់នៅរបស់ប្រជាជននៅលើពិភពលោកបានប្រែប្រួលក្នុងរយៈពេលមួយឆ្នាំកន្លងមកដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរបៀបអបអរសាទរបុណ្យតេតរបស់បណ្តាប្រទេសអាស៊ីក៏មានការផ្លាស់ប្តូរផងដែរ។ ការប្រមូលផ្តុំមានការរឹតត្បិត រាល់ព្រឹត្តិការណ៍ទទួលអំណរឆ្នាំថ្មីត្រូវបានលុបចោល ពុំមានការធ្វើដំណើរកំសាន្ត ហើយចំណាយពេលច្រើនសម្រាប់ក្រុមគ្រួសារ ទាំងនេះគឺជារបៀបដែលប្រជាជននៅប្រទេសអាស៊ីជាច្រើនអបអរបុណ្យតេតក្នុងបរិបទ«ធម្មតាថ្មី»។ ទោះជាយ៉ាងណាក៏ដោយក្តីសប្បាយរីករាយចំពោះការស្វាគមន៍ឆ្នាំថ្មីនៅតែមានភាពផ្តល់ក្តីសង្ឃឹមនិងសុទិដ្ឋិនិយមសម្រាប់ប្រជាជននៃប្រទេសទាំងអស់នៅក្នុងឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។

ពលរដ្ឋចិនឆ្លៀតយកឱកាសពីការស្នាក់នៅទីក្រុងដើម្បីធ្វើការនិងទទួលបានប្រាក់ចំណូលបន្ថែមក្នុងឱកាសឈប់សម្រាកបុណ្យតេត។រូបថត៖ Kevin Frayer / Getty Images

ជាក់ស្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី តាមដងផ្លូវដែលមានជនជាតិចិនរស់នៅច្រើននៅប្រទេសសិង្ហបុរី ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងអំពូលគោមចម្រុះពណ៌។ រាល់វិធានការដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ត្រូវបានធានា ដើម្បីឱ្យប្រជាជនអាចអបអរបុណ្យតេតដោយសុវត្ថិភាពនិងសប្បាយរីករាយ។ ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរីបានឲ្យដឹងថាព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីនេះនឹងត្រូវបានបង្រួមជាអប្បបរមានិងកាត់បន្ថយពេលវេលា ដើម្បីរារាំងឲ្យមនុស្សប្រមូលផ្តុំគ្នាជាច្រើនផងដែរ។

មិនដូចបរិយាកាសដែលមានមនុស្សច្រើនជារៀងរាល់ឆ្នាំ នៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ប្រទេសចិនមិនសូវមានមនុស្សច្រើននៅឆ្នាំនេះទេ។ ដើម្បីរារាំងការរីករាលដាលនៃជំងឺរាតត្បាតនេះ រដ្ឋាភិបាលចិនអំពាវនាវឱ្យប្រជាជន “ទទួលអំណរបុណ្យតេតនៅនឹងកន្លែងរបស់ខ្លួន” ដើម្បីជៀសវាងធ្វើដំណើរទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ប្រជាជនសាំងហ្គាពួរផ្លាស់ប្តូរទំលាប់នៃការបរិភោគតេតព្រោះពួកគេខ្លាចការរីករាលដាលនៃជំងឺ។។ ​ រូបថតៈ Marcus Mark Ramos / CNA

រីឯប្រទេសម៉ាឡេស៊ីវិញ បានសម្រេចចិត្តបន្ធូរបន្ថយវិធានការណ៍បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ដោយអនុញ្ញាតឱ្យរៀបចំពិធីជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីលើកនេះ។ ដូច្នោះហើយពិធីជួបជុំគ្នាទាំងនេះមានមនុស្សមិនលើសជាង ១៥ នាក់ ដែលក្នុងនោះមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់រវាងស្រុកឬរដ្ឋនានាបានឡើយ៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»