Trending now

បញ្ហា "ក្តៅគគុក"ជាច្រើននៅឯកិច្ចប្រជុំកំពូល G20

18:19 | 27/06/2019 (ហេង វុធ្ធី)

យុគសម័យ - ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping គ្រោងនឹងជួបជុំគ្នាជាលើកដំបូងក្រោយរយៈពេល ៧ ខែ ដើម្បីពិភាក្សាអំពីទំនាក់ទំនងកាន់តែអាក្រក់ឡើងរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖​ Vietnamplus.vn)

រាល់ការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្ម ហានិភ័យនៃជម្លោះនិងតម្លៃប្រេងត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅទីក្រុង Osaka - ប្រទេសជប៉ុនក្នុងរយៈពេល ២ ថ្ងៃ(ចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនា)។ សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំក្រុមប្រទេស G20 នឹងផ្តោតសំខាន់លើការលើកជម្រុញពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរបច្ចេកវិទ្យា ពោលគឺនេះជាកត្តាសំខាន់ចំនួន ២ដែលលើកកម្ពស់កំណើនសេដ្ឋកិច្ចសកលលោក។

កិច្ចប្រជុំកំពូល G20 លើកនេះ ត្រូវបានគេចាប់អារម្មណ៍ពីព្រោះវាកើតឡើងនៅក្នុងបរិបទដែល សង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន កាន់តែកើនឡើងតាមទិសអវិជ្ជមាន។ លោក Donald Trump និងលោក Xi Jinping គ្រោងនឹងជួបជុំគ្នានៅខាងក្រៅកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងកាន់តែអាក្រក់ឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរនេះនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយនេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានវាយតម្លៃថាក្តីសង្ឃឹមអំពីលទ្ធផលនៃកិច្ចប្រជុំនេះមិនសូវបានល្អនោះឡើង ដោយសារទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងគ្មានបង្ហាញពីសញ្ញានៃការធ្វើសម្បទានណាមួយ ចាប់តាំងពីការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរបានជាប់គាំងនៅខែឧសភាកន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំនៅខាងក្រៅដូចពោលខាងលើនេះអាចមានផលប៉ះពាល់ដ៏ធំសម្បើមដល់វិស័យសេដ្ឋកិច្ចរបស់បណ្តាប្រទេសជាសមាជិកក្នុង G20 ដោយសារសង្រ្គាមអាមេរិក - ចិនក្នុងរយៈពេលកន្លងទៅបានបង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយសមាជិកមួយចំនួនក៏បានសម្តែងនូវការព្រួយបារម្ភថា សង្រ្គាមអាចរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម G20 ក្នុងការដោះស្រាយបញ្ហាសកលលោកដ៏ចាំបាច់ផ្សេងៗទៀត ក៏ដូចជាបញ្ហាកាកសំណល់នៅមហាសមុទ្រ និងការគ្រប់គ្រងទិន្នន័យជាដើម។

ជប៉ុនត្រៀមខ្លួនការពារសន្តិសុខនៅកិច្ចប្រជុំកំពូល G20 (រូបថត៖​ Vietnamplus.vn)

ការប្រឈមមុខរវាងអាមេរិកនិងអ៊ីរ៉ង់គឺជាបញ្ហាក្តៅគគុកមួយទៀត ជាពិសេសគឺនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើទីក្រុងតេអេរ៉ង់ បន្ទាប់ពីអ៉ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក។ ហានិភ័យនៃជម្លោះនៅតំបន់មជ្ឈឹមបូព៌ាក្នុងរយៈពេលកន្លងមក ក៏ធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងផងដែរ។ ភ្លាមៗនោះ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 ប្រធានាធិបរុស្ស៊ីលោក V.Putin និងព្រះអង្គម្ចាស់ Mohammed Bin Salman នឹងចូលរួមកិច្ចប្រជុំរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) ក្នុងរយៈពេល ២​ថ្ងៃ (ថ្ងៃទី ១ ដល់ថ្ងៃទី២ ខែកក្កដា) ដើម្បីពិភាក្សាអំពីគោលនយោបាយផ្គត់ផ្គង់ប្រេងផងដែរ។

យោងទៅតាមកាសែត The Washington Post ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំពេលដែលគោលនយោបាយកិច្ចការបរទេសដ៏សំខាន់បំផុតរបស់លោក បានបង្កឡើងការព្រួយបារម្ភជាច្រើន ហើយថ្នាក់ដឹកនាំរូបនេះមិនមានពេលវេលាជាច្រើន ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏លោតផ្លោះណាមួយនោទេសំដៅជួយគាំទ្រដល់ការរត់ប្រណាំងដណ្តើមតំណែងជាម្ចាស់សេតវិមាននាឆ្នាំ ២០២០ ខាងមុខនេះផងដែរ។ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំនៃការកាន់អំណាច លោក Donald Trump បានប្រឈមមុខនឹងការធ្វើតេស្តដ៏សំខាន់នៃគោលនយោបាយ "អាមេរិកជាចម្បងសំខាន់បំផុត" របស់លោកផងដែរ។ នេះត្រូវបានចាត់ទុកថា ជាមូលហេតុនៃជម្លោះរវាងទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ដែលពាក់ព័ន្ធនឹងបញ្ហាមួយចំនួនជាបន្តបន្ទាប់ ដូចជាបញ្ហាពាណិជ្ជកម្ម ការចំណាយថវិកានៃវិស័យការពារជាតិ ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ោផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន