Trending now

នៅពីក្រោយការសម្រេចរបស់អាមេរិកដោយគាំទ្រការកសាងទីប្រជុំជនជ្វីហ្វ

20:08 | 22/11/2019

ការដែលអាជ្ញាធរប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាស នាពេលថ្មីៗនេះពីការគាំទ្រចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការកសាងទីប្រជុំជនជ្វីហ្វនៅត្រើយខាងលិច មិនត្រឹមតែបណ្ដាលអោយសឹករេចរឹលនូវយថាទស្សន៍ នៃដំណោះស្រាយរដ្ឋចំនួន២ប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហានថយក្រោយ ចំពោះខឿនសន្តិភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទៀតផង។ សេត វិមានដឹងច្បាស់ពីរាល់ ផលប៉ះពាល់ដ៏អវិជ្ជមាននេះ ប៉ុន្តែគេនៅតែធ្វើដោយសារការ គិតគូរដោយឡែករបស់ខ្លួន។

ទិដ្ឋភាពនៅទីប្រជុំជនជ្វីហ្វ Kiryat Arba របស់អ៊ីស្រាអែលនៅត្រើយខាងលិចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ (រូបថត៖ Reuters)

តាំងពីយូរណាស់មកហើយ ទីប្រជុំជនជ្វីហ្វជានិច្ចកាលជាឧបសគ្គដ៏ធំមួយ ក្នុងទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជំរុញ សន្តិភាព។តាមសេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបានកំណត់ថា បណ្ដាទីប្រជុំជនជ្វីហ្វនេះគឺខុសច្បាប់ ដោយសាររំលោភ បំពានទៅលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ស្ដីពីការហាមឃាត់ប្រទេសទន្ទ្រាន កាន់កាប់បញ្ជូនពលរដ្ឋរបស់ខ្លួនទៅកាន់តំបន់ក្រោមការទន្ទ្រានកាន់កាប់។

មូលហេតុស្នូល

ទីមួយគឺ ត្រូវតែអះអាងថា ការសម្រេចចិត្តគាំទ្រចំពោះអ៊ីស្រាអែលក្នុងការ កសាងទីប្រជុំជន ជ្វីហ្វនៅត្រើយខាងលិច មិនមែនជាការសម្រេចចិត្តដោយប្រថុចញុចរបស់ អាជ្ញាធរអាមេរិកនោះឡើយ ដោយសារក្រសួងការបរទេសអាមេរិកបានសហការ ជាមួយក្រុមសន្តិភាពនៃសេតវិមានដឹកនាំដោយកូនប្រសាររបស់ប្រធានាធិបតី អាមេរិកលោក Jared Kushner ដើម្បីធ្វើការក្នុងរយៈពេលជិត១ឆ្នាំកន្លងទៅ ទើប នាំទៅដល់សេចក្ដីប្រកាសពោលខាងលើ។ ប៉ុន្តែ វាត្រូវបានចេញចំពេលវេលាដែល ឆាកនយោបាយអាមេរិកកំពុងក្ដៅឡើងដោយរឿងហេតុចោទប្រកាន់ប្រធានា ធិបតី ហើយលោក Trump ហាក់ដូចជាភាគីខ្សោយក្នុងរឿងហេតុនេះដែរ។ ក្នុង បរិបទនោះ សកម្មភាពកិច្ចការបរទេសទាំងអស់សុទ្ធតែត្រូវបានចាត់ទុកថា គឺ សំដៅបង្វែងទិសសាធារណៈមតិ ដើម្បីបន្ធូរបន្ថយសម្ពាធទៅលើប្រធានាធិបតី។

លើសពីនេះទៅទៀត ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀត លោក Trump ត្រូវការសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតជាជនជ្វីហ្វឬមានដើមកំណើត ជ្វីហ្វនៅអាមេរិក។ ហេតុដូច្នេះបានជា លោកបានបង្ហាញការគាំទ្រចំពោះ អ៊ីស្រាអែលក្នុងបញ្ហាទីប្រជុំជនរបស់ជនជ្វីហ្វនៅត្រើយខាងលិច។ ក្រៅពីនោះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា មូលហេតុទីពីរនៃ ការសម្រេចចិត្តពោលខាងលើរបស់លោក Trump នោះគឺចំណងមិត្តភាពដ៏ ពិសេសជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ជាអ្នក ដែលកំពុងប្រឈមុខនឹងគ្រោះអាសន្នបាត់បង់មុខតំណែងក្នុងការបោះឆ្នោតកន្លងទៅ ក៏ដូចជាត្រូវជួបប្រទះនឹងការចោទប្រកាន់ពីអំពើពុករលួយ លួចបន្លំ និង រំលោភបំពានលើជំនឿទុកចិត្ត។

មូលហេតុទីបីគឺ លោក Trump បានអះអាងជាច្រើនលើកច្រើនសារថា នឹង មានគំនិតផ្ដួចផ្ដើមសន្តិភាពថ្មីសម្រាប់មជ្ឈឹមបូព៌ា ហើយហៅវាថា “កិច្ចព្រមព្រៀង នៃសតវត្ស” ប៉ុន្តែរហូតមកដល់ពេលនេះ ឯកសារនេះនៅតែមានចំណុចគួរអោយ ចម្រូងចម្រាសជាច្រើន ហើយលក្ខណៈអាចធ្វើបានគឺមិនខ្ពស់ឡើយ។ ហេតុដូច្នេះ ហើយ ដោយការបង្កឡើងរឿងហេតុថ្មីនៅតំបន់នេះ ម្ចាស់សេតវិមានអាចបន្ត ពន្យាពេលការប្រកាសឯកសារពោលខាងលើ ហើយជៀសវាងការរិះគន់ពីសាធា រណៈមតិផងដែរ។

មិនគោរពការស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីន

មិនថាមូលហេតុគឺអ្វីក៏ដោយ ប៉ុន្តែកាយវិកាថ្មីៗបំផុតរបស់វ៉ាស៊ីនតោនបាន បណ្ដាលអោយភាពតានតឹងជាមួយប៉ាឡេស្ទីនក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ បន្តកើនឡើង ក្រោយពីសកម្មភាពគួរអោយភ្ញាក់ផ្អើលជាច្រើនមុននោះដូចជា ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល បន្លាស់ស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ទីក្រុងនេះ ហើយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រា អែលចំពោះខ្ពង់រាប Golan ដែលគេទន្ទ្រានកាន់កាប់ពីស៊ីរី។

មុនអាណត្តិរបស់ប្រធានាធិបតីលោក Donald Trump ទោះបីជាគណៈបក្ស ប្រជាធិបតេយ្យ ឬគណៈបក្សសាធារណៈរដ្ឋឡើងកាន់អំណាចក៏ដោយ ប៉ុន្តែ អាមេរិកតែងតែចេញសេចក្ដីប្រកាសឬមានកាយវិកាដាក់សម្ពាធចាប់បង្ខំអោយ អ៊ីស្រាអែលបញ្ឈប់សកម្មភាពកសាងទីប្រជុំជននៅត្រើយខាងលិច។ ប៉ុន្តែដល់ អាណត្តិរបស់លោក Trump អ្វីគ្រប់បែបយ៉ាងបានដើរបញ្ច្រាសទាំងស្រុង។ ការសម្រេច ចិត្តទាំងអស់របស់លោក Trump សុទ្ធតែបណ្ដាលអោយដំណើរការសន្តិភាពនៅ មជ្ឈឹមបូព៌ាកាន់តែស្មុគស្មាញជាងមុន ក៏ដូចជាបណ្ដាលអោយអរិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហេតុដូច្នេះ បានជា សាធារណៈមតិអន្តរជាតិចាត់ទុកថា លោក Trump មិនធ្លាប់គោរពការ ស្វែងរកដំណោះស្រាយនយោបាយប្រកបដោយសន្តិភាពសម្រាប់ជម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីននោះឡើយ ព្រមទាំងបញ្ចុះតួនាទីរបស់អាមេរិកផ្ទាល់ ខ្លួនក្នុងការដោះស្រាយបញ្ហាសន្តិសុខមួយក្នុងចំណោមបញ្ហាសន្តិសុខដ៏ក្ដៅគគុកបំផុតលើពិភពលោក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់