Trending now

នាយករដ្ឋមន្ត្រីថៃ ប្រកាសបិទបញ្ចប់ជាផ្លូវការ របបដឹកនាំដោយយោធា

13:44 | 16/07/2019 (ប្រភព៖ Freshnews)

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះ បានលាលែងចេញពី តំណែងជាប្រមុខរដ្ឋាភិបាលយោធា ជាផ្លូវការហើយ ជាមួយការបញ្ជាក់ថាប្រទេសថៃនឹងត្រូវ ដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយតាមបែបប្រជាធិបតេយ្យ បន្ទាប់ពីការដឹកនាំដោយរបប យោធាអស់រយៈពេលជាង៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា

ថ្លែងក្នុងសុន្ទរកថាតាមបញ្ចក់ទូរទស្សន៍ លោក ប្រាយុទ្ធ បានលើកឡើងដូច្នេះថា៖ «បច្ចុប្បន្ន ប្រទេសថៃ គឺជាប្រទេសកាន់របបប្រជាធិបតេយ្យយ៉ាងពេញលេញ អាស្រ័យលើរដ្ឋធម្មនុញ្ញ រាជានិយមដោយមានសមាជិកសភាដែលត្រូវបានប្រជាជនថៃបោះឆ្នោតជូន... ដូច្នេះចាប់ពី ពេលនេះតទៅ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយឈរលើប្រព័ន្ធប្រជាធិបតេយ្យ ដោយមិនមានការប្រើប្រាស់កម្លាំងពិសេសអ្វីនោះទេ»

គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីវិលថៃថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវឡើងកាន់អំណាច ជាផ្លូវការ ក្រោយពីពិធីសច្ចាប្រណិធាននៅថ្ងៃអង្គារស្អែកនេះ ព្រមទាំងត្រូវបង្ហាញពី គោលនយោបាយរបស់ខ្លួនទៅកាន់សភា នៅសប្ដាហ៍ក្រោយ៕

(ប្រភព៖ Freshnews)

(ប្រភព៖ Freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់