Trending now

នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងលាលែងចេញពីតំណែង

14:06 | 06/12/2019 (សរុបដោយ ស្រីព្រេជ)

លោក Oscar Munoz នាយប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់សហរដ្ឋអាមេរិក នឹងលាលែងចេញពីតំណែង នៅខែឧសភា ឆ្នាំក្រោយ, នេះបើយោងតាមសារព័ត៌មាន New York Times ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥ ខែធ្នូនេះ។

នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងលាលែងចេញពីតំណែង (រូបថតៈ TTXVN))

តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា លោក J. Scott Kirby ដែលជាប្រធានក្រុមហ៊ុន នឹងក្លាយជានាយកប្រតិបត្តិជំនួសវិញ នៅខែឧសភាខាងមុខ នៅពេលដែលលោក Munoz នឹងតំឡើងតួនាទី ទៅជាប្រធាននាយកប្រតិបត្តិ សម្រាប់រយៈពេលមួយឆ្នាំ។

ក្រុមហ៊ុនអាកាសចរណ៍បន្ថែមថា អ្នកស្រី Jane Garvey ដែលជាប្រធាននាយកប្រតិបត្តិ នាពេលបច្ចុប្បន្ន នឹងចូលនិវត្តន៍ នៅខែឧសភាខាងមុខ ដោយវាគឺជាផ្នែកមួយ នៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ។

សូមជម្រាបថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះបានកើនឡើង ក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីមានការប្រកាសផ្លាស់ប្តូរ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន