Trending now

នូវែលសេឡង់៖ មនុស្សស្លាប់កើនដល់៤៩នាក់ និងរបួសជាច្រើននាក់ទៀត ក្នុងករណីបាញ់ប្រហារលើវិហារអ៊ីស្លាម

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប៉ូលិសនូវែលសេឡង់បានបញ្ជាក់ថាមនុស្ស ៤៩ នាក់ត្រូវស្លាប់និងជាច្រើននាក់ទៀតរងរបួស នៅក្នុងករណីបាញ់ប្រហារពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់ ក្នុងនោះ មនុស្សចំនួន៤១នាក់ត្រូវបានស្លាប់នៅចំកន្លែងកើតហេតុនិងអ្នកផ្សេងទៀតត្រូវស្លាប់នៅមន្ទីរពេទ្យ។

មនុស្ស ៤៩ នាក់ត្រូវស្លាប់និងជាច្រើននាក់ទៀត​រងរបួស នៅក្នុងករណី​​បាញ់ប្រហារ​លើវិហារអ៊ីស្លាម

បើតាមការលើក​ឡើងរបស់លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ Jacinda Ardern ករណីបាញ់ប្រហារ​យ៉ាងកក្រើក​បែបនេះ គឺជាសកម្មភាព​​ភេរវកម្ម​សុទ្ធសាធ ដែលត្រូវបាន​គ្រោងរៀបចំ​ទុកជាមុនយ៉ាង​ហ្មត់ចត់។ មិនតែប៉ុណ្ណោះ​លោកស្រី ថែម​ទាំងបានសម្តែង​ការ​ចូល​រួម​សោកស្តាយ​ជាខ្លាំង ចំពោះជនរង​គ្រោះ​ទាំងអស់ ​និងថា​សោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹត​សូន្យសុងបំផុតមួយ​សម្រាប់​ប្រ​ជា​ជាតិ​នូវែលសេឡង់​ទាំងមូល។

គួរជម្រាបថា ព្រះវិហារអ៊ីស្លាម​ចំនួន ០២កន្លែង​នៅក្នុងទីក្រុង Christchurch បានរងការបាញ់ប្រហារ​ពីខ្មាន់កាំភ្លើង​ម្នាក់។ ​ក្នុងឃ្លីប​​វីដេអូមួយបង្ហោះ​លើបណ្តាញទំនាក់ទំនង​សង្គម ខ្មាន់​​កាំ​ភ្លើងម្នាក់នោះ​បានអះអាងថា ខ្លួនជាជន​ជាតិអូស្រ្តាលី និងមាន​ឈ្មោះ Brenton Tarrant វ័យ ២៨ឆ្នាំ។ ជុំវិញហេតុការណ៍​នេះដែរ ក៏មានការចែកចាយ​នូវឃ្លីបវីដេអូបង្ហាញ​ពីសកម្មភាពបាញ់ប្រហារ​របស់ជនដៃដល់ រួម​ទាំង​​ឯកសារ​ជាច្រើនទំព័រ​​របស់​បុគ្គលរូបនោះ​ផ្ទាល់ ដែលរៀបរាប់​ពី​​ជីវប្រវត្តិ​ក៏ដូចជាមូលហេតុ​នៅពីក្រោយអ្វីដែល​ខ្លួន​គេ​​បាន​ប្រព្រឹត្ត​ផងដែរ៕

ការបាញ់ប្រហារនៅព្រះវិហារសាសនាអ៊ីស្លាមចំនួនពីរនៅខ័ណ្ឌ Hagley Park និងជាយក្រុង Linwood ទីក្រុង Christchurch នៅកោះខាងត្បូងនៃប្រទេសនូវែលសេឡង់ កើតមានឡើងនៅម៉ោង ១៣និង៤០នាទី (ម៉ោងវៀតណាមគឺ៧និង៤០នាទី)។ ជនសង្ស័យចំនួន ៤ នាក់ត្រូវបានប៉ូលីសចាប់ខ្លួននៅពេលក្រោយមក។ នាយករដ្ឋមន្ត្រីលោកស្រី Ardern បានហៅថា នេះជាថ្ងៃដ៏ខ្មៅងងឹតបំផុតរបស់នូវែលសេឡង់ ដែលជាប្រទេសដ៏ល្បីឈ្មោះដោយភាពសុខសន្តិភាពរបស់ខ្លួន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម