Trending now

ទ្វីបអាស៊ីអំណរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩

00:54 | 14/05/2019

ក្នុងរាត្រីឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី នៅទូទាំងប្រទេសចិន បានប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន ជាមួយ នឹងអំពូលភ្លើងបញ្ជេញពន្លឺពណ៌ក្រហម ការតុបតែងលំអរនិងការសម្តែងសិល្បៈដើម្បីស្វាគមន៍និទាឃរដូវ។

ទិដ្ឋភាពទទួលចូលឆ្នាំថ្មីនៅប្រទេសឥណ្ឌូនេស៊ី

មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រជាជននៅតាមបណ្តាប្រទេសអាស៊ីជាច្រើន ដូចជាប្រទេសចិន កូរ៉េ ម៉ុងហ្គោលីនិងសឹង្ហបុរីក៏កំពុងសប្បាយរីករាយទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក។ ក្នុងរាត្រីឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី នៅទូទាំងប្រ ទេសចិន បានប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន ជាមួយនឹងអំពូលភ្លើងបញ្ជេញពន្លឺ ពណ៌ក្រហម ការតុបតែងលំអរនិងការសម្តែងសិល្បៈដើម្បីស្វាគមន៍ និទាឃរដូវ។ បរិយាកាសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែសប្បាយនៅទូទាំងប្រទេសជាមួយនឹងការសំដែងរបាំ រាំម៉ុងសាយ ដែលជានិមិត្តរូបរបស់ប្រទេសចិននាឱកាស នីទាឃរដូវមកដល់ម្តងៗ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីដែលត្រូវបានគេស្គាល់ថា Seollal គឺជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំក្នុងវប្បធម៌របស់កូរ៉េខាងត្បូង ជាថ្ងៃបណ្តេញព្រលឹងអាក្រក់ ឧបទ្រពចង្រៃនិងទទួលស្វាគមន៍នូវសំណាងល្អ។ ប្រជាជនកូរ៉េខាងត្បូង តែងតែស្លៀកពាក់ហាន់ ប៊ុកក្នុងឱកាសនេះ ធ្វើពិធីគោរពបូជាបុព្វបុរស ចូលរួមក្នុងល្បែងប្រជាប្រិយប្រពៃណីនៅថ្ងៃដំបូងនៃឆ្នាំដូចជា: Yutnori, ហោះខ្លែង, ទាត់សីឬប្រមូលផ្តុំគ្នាដើម្បីរីករាយជាមួយស៊ុបនំអង្ករ (Tteokguk) ជាដើម។

ប្រទេសម៉ាឡេស៊ី ហ្វីលីពីននិងមីយ៉ាន់ម៉ានៅឆ្នាំនេះ បានទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ជាមួយនឹងការបាញ់កាំជ្រួចដ៏ស្រស់ស្អាត។ វត្តអារាមទាំងអស់ត្រូវបានណែនទៅដោយមនុស្ស ដែលនាំគ្នាទៅបួងសួងសុំសេចក្តីសុខ សំណាងល្អពេញមួយឆ្នាំ។ Tokyo Tower ដែលជាកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋធានីរបស់ប្រទេស ជប៉ុន ដែលត្រូវបានគ្របដណ្តប់ជាលើកដំបូង ដោយពន្លឺចម្រុះពណ៌ ដែលមានចង្កៀងធំៗ ចំនួន ៣៦ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក។ នៅឥណ្ឌូណេស៊ី ពិធីបុណ្យប្រជាប្រិយគឺជាផ្នែកសំខាន់មិនអាចខ្វះបានឡើយនាឱកាសចូលឆ្នាំប្រពៃណីមកដល់។ បរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី ក៏មានភាពសប្បាយរីករាយនៅប្រទេស កម្ពុជា ថៃ ម៉ុងហ្គោលី ផងដែរ។

ទោះបីជាមានភាពខុសប្លែកគ្នាជាច្រើនដោយសារតែលក្ខណៈវប្បធម៌ ប៉ុន្តែការចូលឆ្នាំថ្មីប្រពៃណី នៅបណ្តាប្រទេសអាស៊ី នៅតែជាឱកាសមួយសម្រាប់សមាជិកក្នុងគ្រួសារ ជួបជុំគ្នាដើម្បីអបអរឆ្នាំថ្មីប្រកបដោយសិរីសួស្តីនិងសុភមង្គល៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ