Trending now

ទីបំផុត​មនុស្សទាំង​១៣នាក់ ត្រូវបាន​រំដោះចេញពីរូងភ្នំថាំលួង​អស់ហើយ!

20:40 | 10/07/2018

ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុម​សង្រ្គោះយកចេញពីក្នុងរូងភ្នំ Tham Luang នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅ​វិញហើយ​នាម៉ោង ៦៖២២នាទីល្ងាច ថ្ងៃ​ទី​​៣ ជាថ្ងៃចុងក្រោយ​នៃប្រតិបត្តិការ​ជួយសង្រ្គោះមនុស្សចេញ​ពីរូងភ្នំនេះ ពោលគឺនៅ​ល្ងាច​​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

ទីបំផុត​មនុស្សទាំង​១៣នាក់ ត្រូវបាន​រំដោះចេញពីរូងភ្នំថាំលួង​អស់ហើយ!

នៅក្នុងរយៈពេលបីថ្ងៃកន្លង​ទៅនេះ មនុស្សទាំង ១៣នាក់ ដែលជាប់​ខ្លួននៅក្នុងរូង​ភ្នំខាងលើ តាំងពីថ្ងៃទី​២៣ ខែមិថុនាមក​ម្ល៉េះនោះ ត្រូវបានជួយយកចេញ​មកក្រៅវិញទាំងអស់ ហើយពួកគេដំបូងចំនួន ០៨នាក់ ​កំពុង​សម្រាកតាមដាន​​នៅ​ឯ​មន្ទីរ​ពេទ្យ​ ក្នុងខេត្ត​ឈៀង​រ៉ាយ នៃ​នៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អ​ទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបាន​រំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។

គួរបញ្ជាក់ថា ប្រតិបត្តិការ​នាថ្ងៃទី៣នេះ ​គឺជាថ្ងៃសង្រ្គោះ​ចុងក្រោយ ប៉ុន្តែព័ត៌មានលម្អិត​បន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំ​ទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕

(ប្រភពព័ត៌មាន: freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ