Trending now

ទីបំផុតតួកគីចាប់បាន «បងស្រីរបស់មេភេរវករ ISIS» ដែលប្រៀបដូចជាការរកឃើញអណ្តូងរ៉ែមាស, នេះបើតាមសម្តីមន្ត្រីតួកគី

13:03 | 05/11/2019

មន្រ្តីជាន់ខ្ពស់តួកគីម្នាក់បានអះអាងថា ស្ត្រីជាបងស្រីរបស់អតីតមេដឹកនាំក្រុមភេរវករ ISIS លោក អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ដែលត្រូវកងកម្លាំងអាមេរិកសម្លាប់ចោលនាពេលថ្មីៗនេះ ត្រូវបានតួកគីចាប់ខ្លួនហើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីតមេដឹកនាំក្រុមភេរវករ ISIS លោក អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ។

យោងតាមមន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ ស្រ្តីម្នាក់នោះកំពុងស្ថិតក្រោមការសួរចម្លើយ រួមជាមួយប្តីរបស់នាង ហើយលោកបានហៅការចាប់ខ្លួននេះថា ប្រៀបដូចជាការរកឃើញ «អណ្តូងរ៉ែមាសនៃការណ៍សម្ងាត់» យ៉ាងដូច្នោះ ព្រោះអ្វីដែលស្រ្តីម្នាក់នោះដឹងអំពីក្រុម ISIS អាចបម្រើជាប្រយោជន៍យ៉ាងធំធេង។

បើតាមមន្រ្តីតួកគីដដែល ស្រ្តីនោះមានអាយុ ៦៥ឆ្នាំ និងឈ្មោះ រ៉ាស្មីយ៉ា អាវ៉ាដ (Rasmiya Awad) ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយ ធ្វើឡើងនាថ្ងៃចន្ទដើមសប្តាហ៍នេះនៅក្បែរក្រុង អាហ្សាស (Azaz) ភាគខាងជើងតំបន់អាឡេបប៉ូ (Aleppo) ប្រទេសស៊ីរី។ ប្តីកូនប្រសារស្រី និងកូនៗ ០៥នាក់ទៀតរបស់ស្រី្តនោះក៏ត្រូវបានតួកគីចាប់ខ្លួនដូចគ្នា។

គួរជម្រាបថា មេដឹកនាំភេរវករ ISIS ដែលមានឈ្មោះពិតថា អ៊ីប្រាហ៊ីម អាវ៉ាដ អាល់ បាឌ្រី (Ibrahim Awad Ibrahim al-Badri) គឺជាជនជាតិអ៊ីរ៉ាក់មកពីក្រុង សាម៉ារ៉ា (Samarra) ភាគខាងជើងទីក្រុងបាកដាដ។ លោកបាត់បង់ជីវិតក្នុងប្រតិបត្តិការសម្រុកវាយឆ្មក់មួយ របស់កងកម្លាំងពិសេសអាមេរិកកាលពីខែតុលាកន្លងទៅ។ ក្រុម ISIS ក៏បានចេញទទួលស្គាល់ការស្លាប់ នៃមេដឹកនាំខ្លួន ហើយប្រកាសពីការតែងតាំងមេដឹកនាំថ្មីឈ្មោះ អាបូ អ៊ីប្រាហ៊ីម អាល់ហាហ្ស៊ីមី អាល់គួរ៉ៃហ្ស៊ី (Abu Ibrahim al-Hashimi al-Quraishi) និងប្រកាសសងសឹកលើសហរដ្ឋអាមេរិកវិញនាថ្ងៃណាមួយ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ