Trending now

ទំនាក់ទំនងអាមេរិក - ចិន និងភាពតានតឹងថ្មីនៃប្រទេសទាំងពីរនេះក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩

08:48 | 06/05/2020 (សរុបដោយ ហេង វុធ្ធី)

ទំនាក់ទំនង​អាមេរិក និង​ចិន​កំពុង​ប្រឈម​បញ្ហា​តានតឹង​គ្នា​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ ជុំវិញ​បញ្ហា​ដើមកំណើត COVID-19 និង​ការគ្រប់គ្រង​ករណី​ឆ្លង​របស់​ចិន​។ យ៉ាងណាមិញ អាមេរិក ក៏​មិន​ភ្លេច​ទាមទារ​ឲ្យ​ចិន គោរព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល​បានបញ្ចប់​កាលពីដើម​ខែមករា ឆ្នាំ​២០២០ ទៀត ស្របពេល​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​ទាំងពីរ កំពុងតែ​រងគ្រោះ​ដូចគ្នា​ដោយសារ​កូ​រ៉ូ​ណាវី​រុសប្រទេសថ្មី​។

ប្រធានាធិបតីអាមេរិក លោក Donnald Trump និង ប្រធានរដ្ឋចិនលោក Xi Jinping

ជាថ្មីម្ដងទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានក្លាយជាចំណុចកណ្ដាលនៃប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក្រោយពេលសហរដ្ឋអាមេរិកបានចោទប្រកាន់ម្តងហើយម្តងទៀតថា ចិនបានលាក់បាំងព័ត៌មានអំពីវីរុស Sars-CoV-2 ដែលធ្វើឱ្យជំងឺរាតត្បាតសកល COVID – 19 កំពុងតែផ្ទុះឡើងនៅ ទូទាំងពិភពលោក។

លើលពីនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក Donnald Trump ក៏បានគំរាមកំហែងថានឹងតម្លើងពន្ធថ្មីចំពោះចិន ដូចជាវិធានការតបតវិញ។ តាមការប៉ាន់ស្មានថា ជំងឺរាតត្បាតសកល COVID – 19 អាចជាឱកាសមួយ ដើម្បីសហរដ្ឋអាមេរិក និងចិនកែលម្អទំនាក់ទំនងទ្វេភាគី ប៉ុន្តែតាមការពិតជាក់ស្ដែង វាកាន់តែបង្កើនការខ្វែងគំនិតគ្នាជាមូលដ្ឋាននៅពេលដែលប្រទេសទាំងពីរបានប្រកួតប្រជែងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយពិភពលោក។

ការចោទប្រកាន់ជាបន្តរបស់ភាគីអាមេរិក

នៅក្នុងកិច្ចចរចាតាមទូរស័ព្ទកាលពីដើមខែកុម្ភៈកន្លងទៅ ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា នឹងសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ ជំងឺ COVID-19 ប៉ុន្តែរហូតមកដល់ពេលនេះ សាធារណៈមតិមិនទាន់បានកត់សម្គាល់នូវឱកាសសហប្រតិបត្តិការជាក់ស្ដែងណាមួយ។ សូម្បីតែ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ក៏បានសង្កេតឃើញថា ពិតជាមិនសមហេតុផលឡើយ នៅពេលសង្ឃឹមថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននឹងត្រូវបានផ្លាស់ប្ដូរតាមទិសដ៏ល្អប្រសើរ ដោយសារវិបត្តិ COVID-19។ ហើយនេះជាការពិត ខណៈដែលការមន្ទិលលសង្ស័យអំពី តម្លាភាពក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់ចិនគឺជាការបញ្ឆេះភ្លើងតានតឹងរវាងប្រទេសនេះ ជាមួយប្រទេសលោកខាងលិច ពោលគឺសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Mike Pompeo បានអះអាងតាម កញ្ចក់ទូរទស្សន៍ ABC ថា “មានភ័ស្តុតាងជាច្រើន”បានសរឲ្យឃើញថាវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យមានជម្ងឺ COVID-19 មានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ។ ក្នុងពេលនោះ ក្នុងការឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៅសេតវិមាននៅថ្ងៃទី ៣០ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថាការព្រួយបារម្ភរបស់លោកអំពីតួនាទីរបស់ចិនក្នុងប្រភពដើម និងការឆ្លងរាលដាលរបស់ វីរុស SARS-CoV-2 កំពុងត្រូវបានផ្កោតសំខាន់ ជាជាងការខិតខំប្រឹងប្រែងកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ ប្រធានាធិបតីអាមេរិកបានវាយតម្លៃថា ទីក្រុងប៉េកាំងប្រហែលជាមិនអាចទប់ស្កាត់បាន ឬទុកឲ្យវីរុសឆ្លងរាលដាលដោយចេតនា។ តាមប្រមុខសហរដ្ឋអាមេរិកថា ចិន និងសហរដ្ឋអាមេរិកបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ចិនបានយល់ព្រមបញ្ជាទិញទំនិញរបស់អាមេរិក ហើយតាមការពិតជាក់ស្ដែង គឺចិនបានបញ្ជាទិញជាច្រើន។ ប៉ុន្តែប្រការនេះលែងសំខាន់ទៀតហើយ បើប្រៀបធៀបនឹងអ្វីៗដែលបានកើតឡើងចំពោះវីរុស។

ប្រធានាធិបតីអាមេរិក លោក Donnald Trump និង ប្រធានរដ្ឋចិនលោក Xi Jinping

ផលប៉ះពាល់អវិជ្ជមានក្នងទំនាក់ទំនងនៃប្រទេសទាំងពីរ

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា បណ្ដាកត្តាដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងចិនក្លាយទៅជា សោះអង្គើយនឹងមិនផ្លាស់ប្ដូរឡើយ ហើយនៅតែបន្ត ខណៈដែលជំងឺរាតត្បាតបានខ្សោយចុះ។ ហាក់ដូចជា រង្វិលធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគីបានបង្កើនល្បឿន ឈានចូលដំណាក់កាលថ្មី ហើយមានគ្រោះអាសន្នច្រើនជាង ឆ្ពោះទៅរកការប្រឈមដាក់គ្នា។

តាមការពិតជាក់ស្ដែង ចំពោះការ រិះគន់ជាបន្តរបស់មន្ត្រីអាមេរិក ចាប់តាំងពីពេលជំងឺរាតត្បាត COVID – 19 បានផ្ទុះឡើងនោះ ចិនបាន ឆ្លើយតបយ៉ាងដាច់អហង្ការ។ ចិនបានចាត់ទុកថា ប្រទេសខ្លួនបានប្រតិបត្តិការប្រកបដោយការបើកចំហ តម្លាភាព និងមានការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល ព្រមទាំងចែករំលែកព័ត៌មានជាមួយសហគមន៍ពិភពលោក និងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងឆាប់រហ័ស។

ស្ដីទីទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទនៃករណីឆ្លងជំងឺ COVID – 19 មានចំនួន ៣,៦ លាននាក់ ដែលក្នុងនោះមាន ២៥០ ពាន់នាក់ស្លាប់នោះ ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងចិនកំពុងធ្វើឲ្យសហគមន៍អន្តរជាតិបែកបាក់គ្នា។

តាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា សហគមន៍អន្តរជាតិដែលបែកបាក់គ្នានឹងធ្វើឲ្យបន្សោយលទ្ធភាពជួយឧបត្ថម្ភដល់បណ្ដាប្រទេសក្រីក្រ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រោះថា ទាំងសហរដ្ឋអាមេរិក និងចិនគឺជាប្រទេសសំខាន់ទាំងពីរ។ ការរួមវិភាគទាន់របស់ចិន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 និងដោះស្រាយបញ្ហាអន្តរជាតិផ្សេងៗទៀតគឺចាំបាច់ណាស់។

អាមេរិក បានទាមទារ​ឲ្យ​ចិន​គោរព​តាម​ការសន្យា​របស់ខ្លួន​ដែល​ត្រូវ​ទិញ​ទំនិញ​អាមេរិក​ឲ្យ​បាន​ច្រើន និង​សម្រួល​ការធ្វើ​អាជីវកម្ម​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox Business Network លោក Steven Mnuchin រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​រំពឹងថា​ពួកគេ [​ចិន​] គោរព​កាតព្វកិច្ច​»​។

​មិន​ត្រឹមតែ​រំពឹងថា ចិន​គោរព​តាម​កិច្ចព្រមព្រៀង​ទេ លោក​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក ថែមទៀត​ព្រមាន​ដាក់​ចិន​ថែមទៀត​។ បើតាម​លោក​រដ្ឋមន្ត្រី អាមេរិក​មាន​ហេតុផល​ច្រើនណាស់ ដែល​ទាមទារ​ឲ្យ​ចិន​ត្រូវតែ​គោរព​តាម​កិច្ចព្រមព្រៀង​របស់ខ្លួន ហើយ​ប្រសិនបើ​ចិន​មិន​គោរព​តាម​នោះទេ វា​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ក៏ដូចជា​នៅក្នុង​សេដ្ឋកិច្ច​សកល​។

រដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោក Steven Mnuchin។ រូបភាព៖ Reuters

​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​នេះ ចិន​បាន​សន្យាថា នឹង​ទិញ​ទំនិញ​របស់​អាមេរិក​ប​ន្ថែ​ម​រហូតដល់ ២០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ មុខទំនិញ​ទាំងនោះ ចិន​សន្យា​ទិញ​ក្នុង​វិស័យ​កម្មន្តសាល​ក្នុង​ទំហំ​ទឹកប្រាក់ ៧៧,៧​ពាន់​លាន​ដុល្លារ វិស័យ​ថាមពល ៥២,៤​ពាន់​លាន​ដុល្លារ វិស័យ​កសិកម្ម​ចំនួន ៣២​ពាន់​លាន​ដុល្លារ និង​វិស័យ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​សូមបញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ពិភពលោក​ទាំងពីរ កើតឡើង​ដោយសារ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា ពាណិជ្ជកម្ម​របស់ខ្លួន​មាន​អតុល្យភាព​ជាមួយ​ទីក្រុង​ប៉េកាំង និង​មាន​បញ្ហា​មួយចំនួនទៀត​។ ក្នុង​ជម្លោះ​នេះ អាមេរិក និង​ចិន ដំឡើង​ពន្ធ​ដាក់គ្នា​ទៅវិញទៅមក និង​បានអូសបន្លាយ​រហូតដល់​ជិត​ពីរ​ឆ្នាំ មុននឹង​អ្នកតំណាង​ចរចា​របស់​ចិន ឧបនាយករដ្ឋមន្ត្រី​ចិន Liu He ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នា​សេត​វិមាន​ក្នុង​ខែមករា ឆ្នាំ ២០២០។

ធ្លាប់មានការខ្វែងគំនិតគ្នាអំពីរបណ្ដាបញ្ហាក្ដៅគគុក គេមានក្ដីសង្ឃឹមថា ជំងឺរាតត្បាត COVID-19 គឺជាឱកាសមួយ ដើម្បីសហរដ្ឋអាមេរិក និងចិនកែលម្អទំនាក់ទំនង កាត់បន្ថយនិន្នាការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ប៉ុន្តែនាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក - ចិនបានធ្លាក់ចូលក្នុងស្ថានភាពតានតឹងថ្មី៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn និង thmeythmey.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន