Trending now

ទំនាក់ទំនងចិន - អាស៊ានគឺជាទំនាក់ទំនងមានភាពរស់រវើកបំផុត

12:30 | 09/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាទំនាក់ទំនងចិន - អាស៊ានគឺមានសារៈសំខាន់បំផុតនិងមានអត្ថន័យបង្កប់ដ៏ល្អបំផុតនៅក្នុងទំនាក់ទំនងរវាងអាស៊ាននិងដៃគូសន្ទនា។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន

លោក Zhao Lijian បានបញ្ជាក់ថាដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរទំនាក់ទំនងចិន - អាស៊ានបានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសចិននិងអាស៊ានមិនត្រឹមតែសហការគ្នាបានល្អក្នុងការឆ្លើយតបទៅនឹងការរីករាលដាល ស្ថេរភាពសេដ្ឋកិច្ច និងធានាបាននូវជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើននូវអត្ថន័យនៃទំនាក់ទំងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបន្ថែមទៀតថា ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលនៃជំងឺ Covid-19 កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន - អាស៊ាននៅតែជាចំណុចលេចធ្លោមួយនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបចំនួន ២៩៧,៨ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ១៤,៧% នៃពាណិជ្ជកម្មសរុបរបស់ចិនជាមួយប្រទេសផ្សេងទៀត)។ លោក Zhao Lijian បានសង្ឃឹមថានៅឆ្នាំ ២០២១ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានសារសំខាន់ថែមទៀតលើគ្រប់វិស័យដែលនាំទំនាក់ទំនងទ្វេភាគីដើម្បីឈានដល់កម្រិតថ្មីមួយផងដែរ។

ដោយវាយតំលៃស៊េរីនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ានៅពេលនេះ លោក Zhao Lijian បានមានប្រសាសន៍ថា“ នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតនៅតែបន្តកើតមាននៅលើពិភពលោកនិងក្នុងតំបន់ភាគីទាំងអស់ត្រូវប្រឈមមុខគ្នាចំនួនពីរ ជាអាទិ៍ បញ្ហាប្រឈមចម្បងគឺទាំងការពារទប់ស្កាត់នឹងជំងឺរាតត្បាតនិងទាំងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ប្រទេសចិនសង្ឃឹមថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានេះ នឹងផ្តោតលើប្រធានបទសំខាន់ពីរនៃចំណងសាមគ្គីភាពដើម្បីប្រឆាំងនឹងជំងឺរាតត្បាតរួមទាំងពិភាក្សាគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិនៃការអភិវឌ្ឍន៍ផងដែរ”៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ