Trending now

ទិដ្ឋភាពនៃជំនួបពិភាក្សាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong -un

22:21 | 25/05/2019 (យោងតាម www.rt.com សរុបព័ត៌មានដោយ ស្រី ពេជ្រ)

យុគសម័យ - អញ្ជើញជួបគ្នាជាលើកដំបូង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោកប្រធានកូរ៉េខាងជើង Kim Jong - un បានចាប់ដៃគ្នានៅឯសាលសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ានៃក្នុងទីក្រុង Vladivostok មុនពេលធ្វើកិច្ចពិភាក្សាការងារ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong – un នៅក្នុងជំនួបជាលើកដំបូង(រូបថតៈ Sputnik/Valery Sharifulin)

នៅវេលាម៉ោង ១៤ និង ១០ នាទី ថ្ងៃទី ២៥ ខែមេសា (តាមម៉ោងតំបន់) នៅកោះ Ruski នៃទីក្រុង Vlapostok ស្ថិតនៅភាគខាងកើតបំផុតនៃសហព័ន្ធរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចាប់ផ្តើមជំនួបពិភាក្សាការងារជាមួយថ្នាក់នាំកូរ៉េខាងជើង លោក Kim Jong - un។

(ប្រភព៖ RT)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំ Kim Jong – un បន្ទាប់ពីជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងហាណូយ (នៃប្រទេសវៀតណាម) កាលពីខែកុម្ភៈកន្លងទៅនិងជាការជួបគ្នាលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីររូប ចាប់ពីពេលលោក Kim Jong – un ចូលកាន់តំណែងពីឆ្នាំ ២០១១ មក។

(ប្រភព៖ RT)

គណៈប្រតិភូរុស្ស៊ីចូលរួមដោយឧបនាយករដ្ឋមន្ត្រី លោក Yury Trutnev, រដ្ឋមន្ត្រីក្រសួងការបរទេស លោក Sergey Lavrov, រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក Yevgeny Dietrich, រដ្ឋមន្ត្រីអភិវឌ្ឍន៍ចុងបូព៌ារុស្ស៊ីនិងជាប្រធានគណកម្មាធិការអន្តរដ្ឋាភិបាលរុស្ស៊ី-កូរ៉េខាងជើង លោក Alexander Kozlov, ប្រមុខផ្នែករថភ្លើង លោក Oleg Belozerov និងអនុរដ្ឋមន្ត្រីក្រសួងថាមពល លោក Anatoly Yanovsky។

(ប្រភព៖ RT)

ក្នុងពេលជាមួយគ្នានោះ គណៈប្រតិភូកូរ៉េខាងជើង រួមមាន រដ្ឋមន្ត្រីការបរទេស លោក Ri Yong Ho, អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេស លោក Choe Son Hui, អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង លោក Ri Yong Gil និង អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង លោក Kim Phyong Hae និង O Su Yong ផងដែរ។

(ប្រភព៖ RT)

គួរបញ្ជាក់ថា លោកប្រធាន Kim Jong - un ធ្វើដំណើរតាមរថភ្លើងទៅដល់កោះ Russky នៃទីក្រុង Vlapostok កាលពីថ្ងៃទី២៤ខែមេសា ហើយជំនួបរវាងលោក និងលោក Putin គឺជាជំនួបលើកដំបូងបំផុត ក៏ដូចជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Kim មកកាន់ប្រទេសរុស្ស៊ី៕

(យោងតាម www.rt.com សរុបព័ត៌មានដោយ ស្រី ពេជ្រ)

(យោងតាម www.rt.com សរុបព័ត៌មានដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់