Trending now

ថៃត្រៀមបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តោតសំខាន់លើ Facebook និងចង់ស្នើឲ្យអាស៊ានទាំងមូលធ្វើតាម

21:41 | 28/09/2019

លោក បាដឌីផុងស៊ិ ភូនណាកាន់ថា (Buddhipongse Punnakanta) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសអាស៊ានមួយនេះនឹងបើក «មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ» ដំបូងគេក្នុងប្រទេស ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដដែលកំពុងរាលដាលយ៉ាងខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមការចេញផ្សាយដោយវែបសាយ ព័ត៌មានថៃ TTO ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

លោក បាដឌីផុងស៊ិ ភូនណាកាន់ថា (Buddhipongse Punnakanta) ។

លោក Punnakanta បាននិយាយយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះនរណាក៏អាចធ្វើជាអ្នកសារព័ត៌មានបានដែរ ព្រោះរាល់ការងារអ្វីៗ ក៏អាចផ្សព្វផ្សាយ និងចែកចាយបានលើបណ្តាញសង្គមហ្វេសប៊ុក ហើយជាពិសេសប្រជាពលរដ្ឋថៃ ចូលចិត្តនូវការចែករំលែកបែបនេះណាស់។ ប៉ុន្តែរាល់ការចែករំលែកបែបហ្នឹង តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះព័ត៌មានបែបនេះ? ព្រោះព័ត៌មានបែបនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ ឬការអន្តរាយដល់សង្គម»។

ដោយឡែកបើតាមតាមកាសែត Straits Time វិញឲ្យដឹងថា គោលបំណងសំខាន់របស់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់ថៃនេះគឺ៖

* រកឲ្យឃើញនូវតំបន់ព័ត៌មានដែលសង្ស័យថា ក្លែងក្លាយ ហើយផ្ទៀងផ្ទាត់ព័ត៌មាននោះឱ្យបានច្បាស់លាស់ ហើយនិងផ្សព្វផ្សាយព័ត៌មានត្រឹម ត្រូវដល់សាធារណជនតាមរយៈទំព័រថ្មី ឬលើហ្វេសប៊ុក និងឡាញ (Line)។
* ផ្ដោតលើតំបន់ដែលមានព័ត៌មានក្លែងក្លាយបានកើតមានឡើងជាញឹកញាប់។
* មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ មានទីស្នាក់ការនៅទីក្រុងបាងកក។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «ការបើកមជ្ឈមណ្ឌលនេះ មិនមែនតែគំនិតផ្ដួចផ្ដើមដោយឡែករបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្ដែពួកយើងក៏ត្រូវសហការជាមួយអង្គការសង្គមស៊ីវិលផងដែរ។មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយស្នើសុំ៖ អង្គភាពនីមួយៗផ្ដល់យ៉ាងហោចណាស់មនុស្ស ០៣នាក់ ពីព្រោះពួកយើងចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់ នូវព័ត៌មាននានាក្នុងរយៈពេល រាល់២ម៉ោងម្តង»។

គួរបញ្ជាក់តាមអាជ្ញាធរថៃថា ក្រោយពេលពីរខែ ដែលថៃបានបើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយនេះ ថៃនឹងស្នើសុំឱ្យក្រុមហ៊ុនឧស្សាហកម្មនានា បង្កើតមជ្ឈមណ្ឌលប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅគ្រប់ប្រទេសជាសមាជិកអាស៊ាន (ASEAN)។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខែវិច្ឆិកា ខាងមុខនេះ ថៃនឹងស្នើសុំប្រទេសសមាជិកអាស៊ាន បើកមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ