Trending now

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ត្រួតពិនិ្យការបាញ់សាកល្បងអាវុធថ្មី

23:00 | 17/08/2019 (ហេង វុធ្ធី)

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un បានចុះត្រួតពិនិត្យការធ្វើតេស្តអាវុធថ្មី ដែលត្រូវបានប្រទេសនេះធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែសីហា។ លោក Kim Jong-Un បានសម្តែងការពេញចិត្តចំពោះសកម្មភាពសាកល្បងអាវុធថ្មី ហើយបានប្រកាសថានឹង "បន្តកសាងសមត្ថភាព" សម្រាប់យោធារបស់ប្រទេសនេះផងដែរ។

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ត្រួតពិនិ្យការបាញ់សាកល្បងអាវុធថ្មី (រូបថត៖ TTXVN)


មុននេះនា នាថ្ងៃទី ១៦ ខែសីហា ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េ ខាងត្បូង (JCS) បានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួនពីរ ចេញពីទីរួមស្រុក TongChon ខេត្ត Kangwon ដែលមានចម្ងាយមិនសូវឆ្ងាយពីព្រំដែនយោធាអន្តរកូរ៉េនោះទេ។ យោងតាមអ្នកនាំពាក្យ JCS បានឲ្យដឹងថា ចម្ងាយហោះហើរ រយៈកំពស់អតិបរិមា និងល្បឿននៃវត្ថុហោះទាំងនេះបានបង្ហាញថា នេះគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ នេះជាលើកទី ៦ ក្នុងរយៈពេលជាង ២ សប្តាហ៍កន្លងទៅ ដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធថ្មី។ នៅក្នុងការបាញ់បង្ហោះមុននេះ កូរ៉េខាងជើងបានប្រកាសថានេះគឺជា“ អាវុធនាំផ្លូវយុទ្ធវិធីថ្មី” ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់