Trending now

តើភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់អាចក្លាយទៅជាជម្លោះយោធាដែរឬទេ

23:48 | 15/05/2019 (ប្រភព៖ vovworld.vn)

ការដែលអាមេរិកបានបញ្ជូនកងនាវាដឹកជញ្ជូនធុនធ្ងន់ និងប្រព័ន្ធការពារមីស៊ីល Patriot ដោយប្រកាសថា ដើម្បីគំរាមអ៊ីរ៉ង់ រួមទាំងរាល់ការតបតវិញយ៉ាងម៉ឹងម៉ាត់រវាងមេបញ្ជាការកងទ័ពនៃភាគីទាំងពីរនាពេលកន្លងទៅបានញាំងឲ្យបរិយាកាសនៅតំបន់មជ្ឈឹមបូព៌ាកាន់តែក្ដៅឡើងៗ។

នាវាចម្បាំង USS Arlington (រូបថត: កងទ័ពជើងទឹកសហរដ្ឋអាមេរិក)

ទោះជាយ៉ាងណាក៏ដោយ សេនារីយោអំពីការប្រឈមមុខយោធាដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់គឺពិបាកកើតឡើង ដោយ សារភាគីទាំងពីរសុទ្ធតែមិនមានគោលបំណងដូច្នេះផងដែរ។ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុង វ៉ាស៊ីន តោនមានភាពតានតឹងនារយៈពេល ១ សប្ដាហ៍កន្លងទៅ បន្ទាប់ពីថ្ងៃទី ៨ ខែឧសភា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសថា ក្រោយរយៈពេល ៦០ ថ្ងៃ ប្រទេសនេះ នឹងបង្រួញការប្រតិបត្តិចំពោះការសន្យាក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែររវាងអ៊ីរ៉ង់ ជាមួយប្រទេសមហាអំណាចចំនួន ៦ ដែលបានចុះហត្ថលេខាកាលពី ឆ្នាំ ២០១៥ (កិច្ចព្រមព្រៀង P5+1) ពោលគឺអ៊ីរ៉ង់នឹងបង្កើនកម្រិតចម្រើន អ៊ុយរ៉ាញ៉ូម។ លោក Rouhani ក៏បានព្រមានថា នឹងមានសកម្មភាពតបតវិញ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានលើកយកបញ្ហា នុយគ្លេអ៊ែរមកពិភក្សាជាថ្មីម្ដងទៀតផងដែរ។ ទង្វើនេះរបស់អ៊ីរ៉ង់គឺសំដៅតបតវិញនឹងរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកលើទីក្រុងតេអេរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរកាលពីឆ្នាំទៅមិញផងដែរ។

គំរាមកំហែងគ្នាទៅវិញទៅមក

ក្នុងរយៈពេលបន្មានថ្ងៃកន្លងទៅ បរិយាកាសនៅតំបន់មជ្ឈឹមបូព៌ាកាន់តែមានភាពតានតឹង ដោយសារសេចក្ដីប្រកាសយ៉ាងខ្លាំងក្លារបស់ភាគីទាក់ទិននានា។ កាលពីថ្ងៃទី ១៣ ខែឧសភា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា មន្ទីរបញ្ចកោណកំពុងដាក់ពង្រាយផែនការយោធាគ្រប់ជ្រុងជ្រោយ សំដៅទប់ទល់នឹងគ្រោះអាសន្នដែលអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាមេរិក។ អាមេរិកមិនត្រឹមតែដាក់ពង្រាយនាវាចម្បាំង USS Arlington រួមទាំង ប្រព័ន្ធការពារមីស៊ីល Patriot ប៉ុណ្ណោះទេ ថែមទាំងបញ្ជូនកងទ័ពប្រមាណ ១២០ ពាន់នាក់ទៅកាន់មជ្ឈឹមបូព៌ាទៀតផង។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយព័ត៌មានថា ក្បួនយន្តហោះទម្លាក់គ្រាប់បែក B-52 របស់ប្រទេសខ្លួនទៅកាន់មូលដ្ឋានមួយនៅកាតា ព្រមទាំងបញ្ជូនកងទ័ពប្រមាណ ៥២០០ នាក់ទៅកាន់អ៊ីរ៉ាក់ ក្នុងប្រតិបត្តិការទប់ទល់ការបង្កហេតុដោយអ៊ីរ៉ង់

ឆ្លើយតបនឹងទង្វើទាំងនេះរបស់អាមេរិក លោក Yousef Tabatabai-Nejad បុពជិតជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានថា កងនាវាចរអាមេរិកអាចត្រូវបានបំផ្លាញដោយកាំជ្រួចមីស៊ីលតែមួយគ្រាប់ប៉ុណ្ណោះ។ មន្ត្រីរូបនេះបានព្រមានថា ប្រសិន បើនាវាផ្ទុកយន្តហោះអាមេរិកមិនថាមានសកម្មភាពណាមួយទេ ទីក្រុងតេអេរ៉ង់នឹងវាយប្រហារលើកងកម្លាំងរបស់ទីក្រុងវាស៊ីនតោន។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថាតេអេរ៉ង់មិនងាយទទួលរងការគំរាមកំហែងពីប្រទេសណាមួយឡើយ។

ទំនាក់ទំនងរវាងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនមានភាពអាក្រក់ កាលពីខែឧសភា ឆ្នាំ ២០១៨ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង P5+1។ នាខែមេសាកន្លងទៅ អាមេរិកបានប្រកាសមិនលើកលែងបទដាក់ទណ្ឌកម្មលើបណ្ដាប្រទេសដែលនាំចូលប្រេងឆៅពីអ៊ីរ៉ង់ឡើយ។ ទន្ទឹមនឹងនេះ អាមេរិកក៏បានដាក់បញ្ចូលកងឆ្មាំបដិរវត្តន៍អ៊ីរ៉ង់ទៅក្នុងបញ្ជីរាយនាមអង្គការភេរវកម្មអន្តរជាតិ។ ឆ្លើយ តបវិញ ទីក្រុងតេអេរ៉ង់បានចាត់ទុកកងទ័ពអាមេរិកជាភេរវកម្ម ព្រមទាំងគំរាមកំហែងថានិងហ៊ុំព័ទ្ធ ច្រកទ្វារសមុទ្រ Hormuz ដែលជាខ្សែនាវាចរណ៍សំខាន់នៅតំបន់មជ្ឈឹមបូព៌ា។

ការសាកពិសោធន៍ អំពីការប្ដេជ្ញាចិត្តគឺល្អជាងជម្លោះយោធា

ក្នុងបរិបទនៃភាពតានតាំងនាបច្ចុប្បន្ននេះ សាធារណៈមតិមានក្ដីព្រួបារម្ភអំពីជំលោះយោធាអាចកើតមានឡើង។ ទោះ ជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការបាននិយាយាថា នេះគឺជាសង្គ្រាមចិត្តសាស្ត្ររបស់អាមេរិកតែប៉ុណ្ណោះ ដោយសារទីក្រុងវ៉ាស៊ីនតោនដឹងថានឹងទទួលរងការខាតបង់ខាងសេដ្ឋកិច្ចដ៏ធំធេង ប្រសិនបើច្រកទ្វារ Hormuz កា្លយទៅជាសមរភូមិ។

ពិតណាស់ថា ក្រោយការគំរាមកំហែងយ៉ាងខ្លាំងក្លាដាក់គ្នាទៅវិញទៅមកនោះ ភាគីទាំងពីរសុទ្ធតែបានប្រកាសបន្ធូស្រាលភាពតានតឹង។ កាលពីថ្ងៃទី ១៤ ខែឧសភា លោកប្រធានាធិបតីអាមេរិកបានច្រានចោលព័ត៌មានដែលថាមជ្ឈដ្ឋានមន្ត្រីរបស់ខ្លួនកំពុងពិភាក្សាអំពីផែនការបញ្ជូនកងទ័ពចំនួន ១២០ ពាន់នាក់ទៅកាន់តំបន់មជ្ឈឹមបូព៌ា។ នាថ្ងៃដដែល មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ក៏បានអះអាងថានឹងមិនធ្វើសង្គ្រាមជាមួយអាមេរិកឡើយ ហើយភាពតានតឹង នាបច្ចុប្បន្ននេះគឺជាកាសាកពិសោធន៍អំពីការប្ដេជ្ញាចិត្តគឺល្អជាងជម្លោះយោធា។ ទោះជាយ៉ាងណាក៏ដោយភាគីទាំងពីនៅតែរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈដ៏រឹងមាំ។

នាបច្ចុប្បន្ននេះ ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គឺសុទ្ធតែនិយាយថាគេមិនមានគោលបំណងចង់ធ្វើសង្គ្រាមឡើយ។ ទោះ ជាយ៉ាងណាក៏ដោយ រាល់យុទ្ធវិធីសង្គ្រាមចិត្តសាស្ត្រ សកម្មភាពបង្ករឿងហេតុ គឺអាចញាំងឲ្យភាគីទាំងពីរឈានចូលគន្លងជម្លោះដោយអចេតនា ព្រមទាំងរុញច្រានឲ្យអ៊ីរ៉ង់វិលត្រឡប់មកកម្មវិធីនុយគ្លេអ៊ែរ ក៏ដូចជាបញ្ឆេះអស្ថិរភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ៕


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ