Trending now

តម្រូវការប្រេងឆៅទូទាំងសកលលោក នឹងកើនឡើងក្នុងឆ្នាំ ២០២០នេះ

11:09 | 20/01/2020 (សរុបដោយវិច្ឆិកា)

ក្នុងឆ្នាំ ២០២០នេះ ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅ នៅជុំវិញសកលលោក ត្រូវបានរដ្ឋបាលព័ត៌មានថាមពលនៃសហរដ្ឋអាមេរិកព្យាករថា នឹងមានកើនឡើងព្រមគ្នា ដោយក្នុងនោះ ការផ្គត់ផ្គង់ប្រេងឆៅ កើនឡើងប្រមាណ ១,៦លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈដែលការប្រើប្រាស់ប្រេងឆៅ នឹងកើនឡើងប្រមាណ ១,៣លានបារ៉ែល ក្នុងមួយថ្ងៃដូចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន។

រដ្ឋបាលព័ត៌មាន​ថាមពលនៃសហរដ្ឋ​អាមេរិក បានបញ្ជាក់ថា បណ្តាប្រទេសជា​ច្រើន ដែលមិនមែនជា សមាជិកអង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC នឹងបន្ថែម​ការផ្គត់ផ្គង់​ប្រេងឆៅ ក្នុងឆ្នាំ ២០២០ ដូចជា សហរដ្ឋអាមេរិក កាណាដា ប្រេស៊ីល និងន័រវែស ដែលនឹងរុញ​ច្រាន​កំណើន​នៃការផ្គត់ផ្គង់។

ផលិតកម្ម​ប្រេងឆៅរបស់ អាមេរិក រំពឹងនឹង​កើនដល់ ១៣,៣ លានបារ៉ែល​ក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ​២០២០នេះ នឹងបន្តកើនដល់ ១៣,៧ លាន​បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ ២០២១ខាងមុខ។

រីឯ ប្រទេសដែលត្រូវ​ការ​ប្រើប្រាស់​ប្រេងឆៅ​ច្រើនបន្ថែមទៀត ក្នុងឆ្នាំ ២០២០នេះ គឺប្រទេសចិន និងប្រទេស​ឥណ្ឌា ព្រមទាំង​បណ្តាប្រទេស​មួយចំនួនទៀត ដែលមិនមែនជា សមាជិក​អង្គការ OPEC។

តាមការព្យាករណ៍ បានបង្ហាញទៀតថា ចិន នឹងបង្កើន​ការប្រើប្រាស់​ប្រេងឆៅ​ប្រមាណ ៥សែន​បារ៉ែល ក្នុងមួយថ្ងៃ ក្នុងឆ្នាំ ២០២០នេះ និងឆ្នាំ ២០២១។

ដោយឡែក ភ្នាក់ងារក្នុង​វិស័យថាមពល​របស់​អាមេរិក​មួយនេះ ក៏បានប៉ាន់ប្រមាណ​ទៀតថា តម្លៃប្រេងឆៅ​នៅលើទីផ្សារ​អន្តរជាតិ នឹងកើន​ឡើងខ្ពស់ ក្នុងឆ្នាំ ២០២០នេះ ដូចជា ទីផ្សារ Brent​ របស់​អង់គ្លេស កើនឡើង​ប្រមាណ ៧% ទៅដល់ ៦៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារ​អាមេរិក West Texas Intermediate កើនឡើង​ប្រមាណ ៧,៧% ទៅដល់ ៥៩ដុល្លារ​ក្នុងមួយបារ៉ែល។

សូមជម្រាបថា ទីផ្សារប្រេងឆៅ​ទូទាំង​សកលលោក កាលពីឆ្នាំ ២០១៩ មានតុល្យភាពល្អ ដោយសារតែ​ការផ្គត់ផ្គង់​ថយចុះបន្តិច ហើយការប្រើប្រាស់​ប្រេងឆៅ កើនក្នុង​ល្បឿន​យឺតបំផុត៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់