Trending now

ដាក់ចេញសំណើរូបិយប័ណ្ណក្នុងស្រុកនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ

12:16 | 13/06/2018

យុគសម័យ - ប្រធានក្រុមប្រឹក្សាធុរកិច្ច អាយ៉េយ៉ាវ៉ាឌី មេគង្គ (ACMECS) Sanan Angubolkul បានឲ្យដឹងថា អង្គការនេះនឹងដាក់ចេញសំណើឲ្យប្រើប្រាស់រូបីយប័ណ្ណក្នុងស្រុកក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីយុទ្ធសាស្ត្រសហប្រយតិបត្តិការសេដ្ឋកិច្ច ACMECS ដែលនឹងបានប្រព្រឹត្តទៅនាចុងសប្តាហ៍នេះនៅប្រទេសថៃ។


អ្នកនេសាទលើទន្លេមេគង្គ កន្លែងឆ្លងកាត់រាជធានីភ្នំពេញ

បច្ចុប្បន្ននេះ ប្រទេសស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ រួមមាន វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ កំពុងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺវិស័យពាណិជ្ជកម្ម។ ប៉ុន្តែ លោក Sasan ក៏បានវាយតម្លៃងថា ការផ្លាស់ប្តូររូបីយប័ណ្ណបរទេសនាំមកការខាងបង់ជាច្រើនសម្រាប់សហគ្រាសនានា ហេតុដូច្នេះ រដ្ឋាភិបាលនៃប្រទេសនានា គប្បីទទួលយកប្រាក់របស់គ្នាទៅវិញទៅមក សំដៅជួយសម្រួលសកម្មភាពពាណិជ្ជកម្ម។

លោកក៏បានអំពាវនាវឲ្យបង្កើតមជ្ឈមណ្ឌលពិនិត្យច្រកទ្វេតែមួយតាមច្រកព្រំដែន ដើម្បីសកម្មភាព ពាណិជ្ជកម្មក្នុងតំបន់ដំណើរយ៉ាងឆាប់រហ័សនិងរលូនជាង៕


មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់