Trending now

ចិនព្រមាន៖ ក្រុមហ៊ុនអាមេរិកណាដែលលក់អាវុធឲ្យកោះតៃវ៉ាន់ នឹងទទួលរងទណ្ឌកម្មពីប៉េកាំង

14:57 | 22/08/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងប្រឆាំងជំទាស់យ៉ាងដាច់ខាត ទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ហើយចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកណា ដែលផ្គត់ផ្គង់អាវុធដល់កោះនោះថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី ២១ ខែសីហា ឆ្នាំ ២០១៩។

ចិនព្រមាន៖ ក្រុមហ៊ុនអាមេរិកណាដែលលក់អាវុធឲ្យកោះតៃវ៉ាន់ នឹងទទួលរងទណ្ឌកម្មពីប៉េកាំង

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Geng Shuang កាលពី​ថ្ងៃទី​២១​សីហា​បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង ដល់​ការដឹកជញ្ជូន​សព្វាវុធ​របស់​សហរដ្ឋអាមេរិក ដែល​បាន​គ្រោងទុក​យ៉ាង​ធំធេង​សម្រាប់​កោះ​តៃវ៉ាន់​។ ចិន​បាន​គំរាម​នឹង​ដាក់ទណ្ឌកម្ម ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការលក់​យន្ដហោះ​ចម្បាំង​F-16​ទៅឲ្យ​តៃវ៉ាន់​។ កាលពី​ថ្ងៃ​អង្គារ​ក្រសួងការបរទេសអាមេរិក​បានអនុម័ត​លក់​យន្ដហោះ​ចម្បាំង​F-16 ចំនួន​៦៦​គ្រឿង​ទៅឲ្យ​កោះ​តៃវ៉ាន់ ដែល​មានតម្លៃ​រហូតដល់​៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការអនុម័ត​នេះ​បន្ទាប់ពី​បាន​ព្រមព្រៀង​កាលពី​ខែ​មុន ថា​នឹង​លក់​សម្ភារ​យោធា​ជាច្រើន​ទៅឲ្យ​តៃវ៉ាន់​។​

​ការផ្លាស់ប្ដូរ​របស់​អា​មេរិក​ធ្វើឡើង​ស្របពេល​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង កំពុង​ជាប់គាំង​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ចិន​នឹង​ចាត់វិធានការ​ដែល​ចាំបាច់​បំផុត ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ចិន ក្នុងនោះ​រួមបញ្ចូល​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​ជាប់​ទាក់ទិន​នឹង​ការលក់​អាវុធ​ឲ្យ​តៃវ៉ាន់​ផងដែរ​។​

​អ្នកនាំពាក្យ​បន្ថែមថា ការលក់​អាវុធ​របស់​អាមេរិក​គឺជា​ការជ្រៀតជ្រែក​យ៉ាងធ្ងន់ធ្ងរ​បំផុត នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាព រួមទាំង​ផលប្រយោជន៍​សន្ដិសុខរ​បស់​ចិន​ថែមទៀត​។ ចិន​ថា​ខ្លួន​បានដាក់​ការតវ៉ា​ខាង​ការទូត ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នេះ​រួចហើយ​កាលពី​ថ្ងៃទី​២១​សីហា​។ ចិន​សូម​ទទូច​ឲ្យ​អាមេរិក​បញ្ឈប់​ផែនការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជាបន្ទាន់ និង​កាត់​ផ្ដាច់ទំនាក់ទំនង​យោធា​ជាមួយ​ដែន​កោះ​មួយ​នេះ​។

រូបភាព​​យន្ដហោះ​ចម្បាំង​​ដែល​អាមេរិក​យល់ព្រម​​លក់ឲ្យតៃវ៉ាន់

​ផែនការ​ធ្វើ​ទំនើប​កម្មវិស័យ​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ធ្វើឡើង​ស្របពេល​ចិន​កំពុង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​។ សម្រាប់​ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​គឺជា​ដែនដី​មួយ​របស់ខ្លួន ដូច្នេះ​ចិន​មិន​គិតថា​ជា​រឿង​ខុសឆ្គង​ឡើយ ព្រោះ​ចិន​ចង់ឲ្យមាន​ការបង្រួប​បង្រួ​ម​។ យ៉ាងណាក៏ដោយ​តៃវ៉ាន់​សឹងតែ​អាច​ធ្វើជា​ប្រទេសមួយ​បាន​ទៅហើយ គ្រាន់តែ​ចិន​មិន​យល់ព្រម​ប៉ុណ្ណោះ តៃវ៉ាន់​ក៏​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​បំផុត​មួយ​របស់​អាមេ​រិក មិន​ចង់ឃើញ​ការឈ្លានពាន​របស់​ចិន​ឡើយ​។

​សូមបញ្ជាក់ថា តៃវ៉ាន់​មាន​យន្ដហោះ​ប្រភេទ​F-16​នេះ​រួចហើយ ដែល​បាន​ទិញ​ពី​អាមេរិក​កាលពី​ឆ្នាំ​១៩៩២ និង​ទើបបាន​ត្រួតពិនិត្យ​បច្ចេកទេស​សំខាន់ៗ​ឡើងវិញ​។ ក្រុមហ៊ុន​Lockheed Martin​បាន​និយាយថា យន្ដហោះ​ចម្បាំង​F-16​ស៊េរី​ថ្មី F-16 Block 70/72 រួមបញ្ចូល​បច្ចេកវិទ្យា​រឹតតែ​ទំនើប​ដែល​យន្ដហោះ​ស៊េរី​មុន​គ្មាន​។ ក្នុងនោះ​មានដូចជា​បច្ចេកវិទ្យា​អាកាសចរណ៍ អាវុធ និង​បច្ចេកវិទ្យា​រ៉ា​ដា​។ យន្ដហោះ​ស៊េរី​ថ្មី​នេះ​មាន​រចនាសម្ព័ន្ធ​រឹងមាំ​ជាង​មុន ដូច្នេះ​វា​អាច​ហោះហើរ​និង​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​ដល់​ឆ្នាំ​២០៧០​ឬ​លើសពីនេះ​៕

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់