Trending now

ចិនប្រើគ្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មី «Smart Dragon-1» ជាលើកដំបូង ដើម្បីនាំយកផ្កាយរណប៣គ្រឿងឡើងទីអវកាស

13:04 | 18/08/2019 (ប្រភព៖ Fresh News)

គ្រាប់រ៉ុក្កែតសម្រាប់ដឹកជញ្ជូនឈ្មោះ Smart Dragon-1 របស់ចិន ត្រូវបានប្រើប្រាស់ជាលើកដំបូង ដើម្បីនាំយកផ្កាយរណបចំនួន០៣គ្រឿង ឡើងទៅកាន់គន្លងទីអវកាសផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៩។

ចិនប្រើគ្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មី «Smart Dragon-1» ជាលើកដំបូង ដើម្បីនាំយកផ្កាយរណប៣គ្រឿងឡើងទីអវកាស

ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតខាងលើ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន កាលពីវេលាថ្ងៃត្រង់ថ្ងៃសៅរ៍នេះ។ គ្រាប់រ៉ុក្កែត Smart Dragon-1 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនចិន China Rocket Co. Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរ៉ុក្កែតនិងយានអវកាសចិន China Academy of Launch Vehicle Technology ហៅកាត់ CALVT។ រីឯផ្កាយរណបទាំង០៣គ្រឿង ដែលវានាំយកទៅ គឺជារបស់ក្រុមហ៊ុនចំនួន០៣ មានមូលដ្ឋាននៅទីក្រុងប៉េកាំង។

គួរជម្រាបថា រ៉ុក្កែត Smart Dragon-1 ឬ SD-1 នេះ ប្រវែងសរុប១៩.៥ម៉ែត្រ និងអង្កត់ផ្ចិត១.២ម៉ែត្រ។ ខុសពីត្រកូលគ្រាប់រ៉ុក្កែត Long March គ្រាប់រ៉ុក្កែតស៊េរី Dragon នេះ ត្រូវបានរចនាឡើងដោយផ្តោតលើការបម្រើវិស័យពាណិជ្ជកម្ម គឺសម្រាប់ទទួលនាំយកផ្កាយរណបឡើងទីអវកាស។ រ៉ុក្កែត SD-1 ត្រូវបានចំណាយពេលអភិវឌ្ឍឡើងតែ១៨ខែប៉ុណ្ណោះ ដែលជារយៈពេលខ្លីជាងគេបង្អស់ សម្រាប់ការអភិវឌ្ឍន៍រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មី នៅក្នុងប្រទេសចិន៕



(ប្រភព៖ Fresh News)

(ប្រភពព័ត៌មាន: freshnewsasia)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ