Trending now

គ្រោះរញ្ជួយដីនិងរលកយក្សនៅប្រទេសឥណ្ឌូណេស៊ី៖ មនុស្សស្លាប់កើនដល់៨៣២នាក់

15:43 | 30/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្សនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បីតាមស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ។

រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​៧.៥រ៉ិចទ័រ (ពីដំបូង​៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង​បង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយ​សាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹង​ថានឹងរកឃើញជាបន្តបន្ទាប់ ខណៈ​តួលេខនេះ ត្រូវ​អនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់​​ថែម​ទៀតផង។

ទីក្រុង Palu ត្រូវ​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​ការរញ្ជួយ​ដី ៧,៥ រិច​ទ័រ និង​រលក​ស៊ូណាមិ​កម្ពស់ ២​ម៉ែត្រ ។ សំណង់​អគារ​ផ្ទះសម្បែង​ត្រូវ​បាក់បែក​ខ្ទេចខ្ទី ។

ស្ថាន​ជាច្រើន​ត្រូវបាន​បំផ្លាញ ទីក្រុង​សល់​តែ​កម្ទេច​បាក់បែក

​អគ្គិសនី​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង រីឯ​ប្រព័ន្ធ​ទាក់ទង​ក៏​ជាប់គាំង ។ សមត្ថកិច្ច​ពិតជា​ប្រឈម​ការលំបាក​ជាច្រើន​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ។​


​ព្រះវិហារ​អ៊ីស្លាម​ត្រូវ​បាន​កម្ទេច​ដល់​ដី ។ ពិសេស​វា​ចំ​ពេល​ដែល​ពលរដ្ឋ​អ៊ីស្លាម​កំពុង​ចូល​ប្រណិបត្តិ​បួងសួង ។​

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល​រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច​ប្រហែល​១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារ​គ្រោះរញ្ជួយដី​នេះ នៅមិនទាន់អាចកំណត់ច្បាស់លាស់នៅឡើយទេ ខណៈ​ប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយ​ផ្លូវថ្នល់ក៏ត្រូវ​ខូច​ខាតទៀតនោះ ជាហេតុបង្កផលលំបាកខ្លាំងក្នុងការវាយតម្លៃទៅលើទំហំខូចខាត។

​អង្គការសហប្រជាជាតិ បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នេះ ដើម្បី​ត្រៀម​ជួយ​ឧបត្ថម្ភ​ពេល​មាន​សំណូមពរ ។​

គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ រលកយក្សស៊ូណាមិ បានបោកសង្រ្គប់ទៅលើ​ទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត នៃកោះ Sulaweisi ពីព្រោះវាត្រូវបានមើលរលងដោយ​​ទីភ្នាក់ងារជំនាញរបស់ឥណ្ឌូណេស៊ី ដែលបានសម្រេចដកការព្រមានពីរលកយក្ស​វិញ ត្រឹមពេល៣៤នាទីប៉ុណ្ណោះ ​ក្រោយមានការវាយប្រហារពីរញ្ជួយដីកម្រិត​៧.៥រ៉ិចទ័រ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់