Trending now

គណបក្សអភិរក្សនិយមរបស់អង់គ្លេសប្រាកដជាឈ្នះការបោះឆ្នោតទូទៅ

17:46 | 13/12/2019 (សរុបដោយវិច្ឆិកា)

គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ទទួលបានជ័យជម្នះហើយ ក្នុង សំឡេងគាំទ្រភាគច្រើននៅក្នុងសភា ដែលនេះនឹងអនុញ្ញាតឱ្យលោកត្រឡប់មកកាន់អំណាចសាជាថ្មីជាមួយសំឡេងគាំទ្រ ភាគច្រើនលើស លប់ ដើម្បីនាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

លោក Boris Johnson​ និង លោក Donald Trump៕

យោងតាមលទ្ធផលបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃព្រហស្បតិ៍ គណបក្សអភិរក្សនិយមទទួលបានសំឡេងគំាទ្រ ៣២៦ក្នុងចំណោមអសនៈសរុប៦៥០ នៃសភាជាន់ទាប ហើយនេះមានន័យថាពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការ បោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយ សហភាពអឺរ៉ុប។ ថ្លែងទៅកាន់អ្នកគាំទ្រក្រោយទទួលបានជ័យជម្នះ លោក Johnson បានលើកឡើងដូច្នេះថា៖« ខ្ញុំគិតថា នេះគឺជាការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដែលនឹងអនុញ្ញាតឱ្យយើងបង្កើតរដ្ឋាភិបាលថ្មី ជាមួយឱកាសដើម្បីគោរពតាមឆន្ទៈ ប្រជាធិបតេយ្យរបស់ប្រជាជនអង់គ្លេស»

នាឱកាសនេះ លោក Donald Trump ក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់លោក Johnson។ លោក ត្រាំ បានលើកឡើងដូច្នេះថា «អបអរសាទរលោក Boris Johnson សម្រាប់ជ័យជម្នះដ៏ធំរបស់លោក។ នាពេលខាងក្រោយ អាមេរិក និងចក្រភពអង់គ្លេស នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំថ្មីមួយជាមួយគ្នា ក្រោយដំណើរការដកខ្លួនចេញពីសហភាពអឺរ៉ុប (Brexit) ទីបំផុតបញ្ចប់ទៅជាស្ថាពរ»។ លោក ត្រាំ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ នឹងមានសក្តានុពលធំធេងឆ្ងាយជាង កិច្ចព្រមព្រៀងនានា ដែលចក្រភពអង់គ្លេសអាចសម្រេចបានជាមួយ EU។

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះខាងលើ លោក Boris Johnson ត្រូវបានគេរំពឹងថានឹងផ្ដល់សច្ចាប័នភ្លាមៗលើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំចក្រភពអង់គ្លេសចាកចេញពីប្លុកមួយនេះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្របពេលគណបក្សពលករ ដែលជាគូប្រជែងទទួលបានសំឡេងគាំទ្រ២០៣អសនៈតែប៉ុណ្ណោះ៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ