Trending now

ការពារជនស៊ីវិលក្នុងជម្លោះគឺជាអាទិភាពសំខាន់របស់វៀតណាម

18:39 | 28/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារទៅលើជនស៊ីវិល មូលដ្ឋានស៊ីវិល ជាពិសេសសាលារៀន មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាមួយនឹងការរស់នៅរបស់ប្រជាជនដូចជា ប្រព័ន្ធទឹកនិងផលិតកម្ម។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

នាថ្ងៃទី ២៧ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកជាប្រចាំអំពីប្រធានបទ “ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ”។

នៅទីនេះ ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការស្លាប់និងរបួសរបស់ជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ ដោយនិយាយថា ក្រុមប្រឹក្សាសន្តិសុខនិងសហគមន៍អន្តរជាតិត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតនិងធ្វើសកម្មភាពជាក់ស្តែងដើម្បីកាត់បន្ថយការស្លាប់និងរបួស ក៏ដូចជាផលប៉ះពាល់នៃជម្លោះទៅលើជនស៊ីវិល។ បណ្ដាប្រទេសអំពាវនាវឱ្យបង្ការនិងបញ្ចប់ជម្លោះ រក្សាសន្តិភាពប្រកបដោយចីរភាព ភាគីនិមួយៗដែលមានជម្លោះគួរតែគោរពតាមច្បាប់អន្តរជាតិអំពីមនុស្សធម៌និងសិទ្ធិមនុស្ស ហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមចំពោះការការពារជនស៊ីវិល។

ចូលរួមកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឱយដឹងថា ការពារជនស៊ីវិលក្នុងជម្លោះគឺជាអាទិភាពសំខាន់របស់វៀតណាមនៅ ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខនិងអង្គការសហប្រជាជាតិ

យោងតាមលោកឯកអគ្គរដ្ឋទូត ដំណោះស្រាយដែលមានប្រសិទ្ធិភាពនិងយូរអង្វែងបំផុតគឺបង្ការនិងបញ្ចប់ជម្លោះ រក្សាសន្តិភាពប្រកបដោយចីរភាព។ នៅពេលមានជម្លោះកើតឡើង ប្រទេសដែលមានការទទួលខុសត្រូវជាចម្បងក្នុងការការពារជនស៊ីវិលហើយចាំបាច់ត្រូវផ្តោតលើការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបំពេញនូវការទទួលខុសត្រូវនេះ។ បណ្ដាអង្គការអន្តរជាតិ កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអាចជួយគាំទ្រដល់បណ្ដាប្រទេសនៅពេលដែលមានជម្លោះ ប៉ុន្តែពួកគេត្រូវការឱ្យមានធនធានគ្រប់គ្រាន់។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើជនស៊ីវិល មូលដ្ឋានស៊ីវិល ជាពិសេសសាលារៀន មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាមួយនឹងការរស់នៅរបស់ប្រជាជនដូចជា ប្រព័ន្ធទឹក ផលិតកម្មអាហារ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីម្តងទៀតលើការអំពាវនាវបទឈប់បាញ់មនុស្សធម៌របស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតជាសកល COVID-19 នៅជុំវិញ​ពិភពលោក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់