Trending now

ការព្រួយបារម្ភក្នុងការប្រយុទ្ធទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

10:06 | 27/09/2019 (ប្រភព៖ vovworld.vn)

កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទើប នឹងបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក។ នេះជាឱកាសដ៏សំខាន់ ដើម្បីអោយអ.ស.បអះអាងសារជាថ្មីនូវការសន្យារបស់បណ្ដាប្រទេសក្នុងការរួមដៃគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែ ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងការសាកល្បងធំៗខាងបរិស្ថាននោះ គឺប្រការដែលអ.ស.បត្រូវ ការគឺជាសកម្មភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ មិនមែនជាការថ្លែង “ពាក្យ ពេជ្រដ៏ល្អឆើត” នោះឡើយ។

យុវជននៅប្រទេសអូស្ត្រាលីចូលរួមដើរដង្ហែក្បួនអំពាវនាវអោយបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (រូបថត៖ AFP)

អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានទទួលស្គាល់ការពិត ជាក់ស្ដែងគួរអោយសោកស្ដាយមួយនោះគឺជំនាន់របស់លោកមិនអាចការពារពណ៌បៃតងនៃភពផែនដីបាន ហើយ “ប្រការនោះត្រូវតែផ្លាស់ប្ដូរភ្លាមៗ ហើយត្រូវតែផ្លាស់ប្ដូរដោយសកម្មភាពមិនមែនដោយត្រឹមតែការថ្លែងនោះឡើយ”។

ឆ្លើយតបនឹងការអំពាវនាវរបស់អ្នកដឹកនាំអ.ស.ប ថ្នាក់ដឹកនាំនិងតំណាងនៃ ប្រទេសចំនួន៧៧ សហគ្រាសចំនួន១០០និងអង្គការវិនិយោគអន្តរជាតិចំនួន១២ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមនិងការសន្យាធ្វើសកម្មភាពនានាដើម្បីអាកាស ធាតុ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសថា នឹងបង្កើន ការរួមវិភាគទានឡើងទ្វេដង ចាប់ពី២ពាន់លានអឺរ៉ូដល់៤ពាន់លានអឺរ៉ូសម្រាប់ មូលនិធិ “អាកាសធាតុបៃតង” របស់អ.ស.ប សំដៅជួយឧបត្ថម្ភដល់ក្រុមប្រទេស អភិវឌ្ឍអន់ខ្សោយក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះឈីលីបានស្នើ អោយបង្កើតសម្ព័ន្ធភាពដើម្បីអាកាសធាតុមួយ សំដៅប្រមូលផ្ដុំបណ្ដាប្រទេស ដែលមានការសន្យារួមស្ដីពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នកាបូនចុះនៅ០%នាឆ្នាំ២០៥០។ សម្ព័ន្ធភាពបណ្ដាប្រទេសដែលចាត់ទុកធ្យូងថ្មជាអតីតកាល ក៏ត្រូវបានបើកទូលាយដោយមានការចូលរួមរបស់ប្រទេសចំនួន៣០ រដ្ឋចំនួន២២ និងសម្ព័ន្ធក្រុមហ៊ុនធំៗចំនួន៣១ផងដែរ។

ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា ប្រទេសនានាត្រូវតែកាត់បន្ថយការនាំចូលមុខទំនិញដែលអាច បំពុលបរិស្ថាន ព្រមទាំងស្វែងរកវិធានការបង្កើនថវិកាសម្រាប់គម្រោងបោស សម្អាតបរិស្ថានទៀតផង។ សូម្បីតែរដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ជប៉ុន ដែលជា ប្រទេសពឹងផ្អែកលើធ្យូងថ្មហើយនិងកំពុងមានគម្រោងបង្កើនអានុភាពរបស់បណ្ដា រោងចក្រថាមពលធ្យូងថ្មនោះ ក៏បានសន្យានៅខាងក្រៅកិច្ចប្រជុំលើការ “អនុវត្ត ជាក់ស្ដែងនូវសង្គមមួយគ្មានការបញ្ចេញចោលឧស្ម័នកាបូន” ព្រមទាំង “ត្រៀម ខ្លួនជាស្រេចរួមវិភាគទានដូចប្រទេសមហាអំណាចពិភពលោកផ្សេងៗក្នុងការប្រយុទ្ធទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ” ផងដែរ។

រដ្ឋជាច្រើននៃសហរដ្ឋអាមេរិក បានបង្ហាញនូវតួនាទីដ៏សកម្មនៅកិច្ចប្រជុំដោយ អះអាងថា នឹងបន្តរក្សាយ៉ាងរឹងមាំនូវការសន្យាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុ។ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុន Amazon បាន ប្រកាសផែនការកាត់បន្ថយការបញ្ចេញចោលឧស្ម័នកាបូនចុះនៅ០%នាឆ្នាំ ២០៤០ ពោលគឺឆាប់ជាង១០ ឆ្នាំ បើធៀបនឹងផែនការដែលបានដាក់ចេញក្នុងកិច្ច ព្រមព្រៀងទីក្រុងប៉ារីស។

មិនមានការរីកចម្រើនជាច្រើនពីក្រុមប្រទេសដែលបញ្ចេញចោលបរិមាណឧស្ម័ន CO2 ធំៗ មានការសន្យាជាច្រើនត្រូវ បានធ្វើឡើងប៉ុន្តែខ្វះខាតការចូលរួមរបស់ ប្រទេសមួយចំនួនដែលបញ្ចេញចោលបរិមាណឧស្ម័នផ្ទះកញ្ចក់ធំៗ ដែលជាកត្តា បណ្ដាលអោយមានការប្រែប្រួលអាកាសធាតុ។ នេះពិតជាប្រការដ៏គួរអោយសោកស្ដាយ មែន។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក Donald Trump ជាថ្នាក់ដឹកនាំ ដែលបានសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីស បានលើក ហេតុផលចូលរួមកិច្ចប្រជុំបន្ទាន់អំពី “សោកនាដកម្មទឹកជំនន់” នៅទីក្រុង Houston ដើម្បីមិនថ្លែងសុន្ទរកថានៅកិច្ចប្រជុំអ.ស.បលើកនេះ។ តាមមជ្ឈដ្ឋាន អ្នកវិភាគបានអោយដឹងថា អាកប្បកិរិយារបស់អាមេរិកនៅកិច្ចប្រជុំទប់ទល់នឹង បម្រែបម្រួលអាកាសធាតុឆ្នាំនេះ មានលក្ខណៈខុសប្លែកជាច្រើនបើធៀបនឹងកិច្ច ប្រជុំមុនៗ។ ប្រសិនបើមុននេះ អាមេរិកតែងតែជំរុញដោយម្ចាស់ការអោយ ប្រទេសដទៃធ្វើសកម្មភាពយ៉ាងហ្មត់ចត់ថែមទៀតក្នុងការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុនោះ គឺនាបច្ចុប្បន្នអាជ្ញាធររបស់លោក Trump មិនអើពើដល់ បទបញ្ញាត្តិជាច្រើនស្ដីពីបរិស្ថានបែបនេះទេ។

ចំពោះភាគីចិនវិញ គឺប្រទេសនេះមិនមានសញ្ញាអ្វីមួយ ដែលសរអោយឃើញ នូវការត្រៀមខ្លួនជាស្រេចក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដូចការ ទន្ទឹងរងចាំនោះឡើយ។ លោក Wang Yi តំណាងពិសេសរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានក្រើនរំលឹកថា ចិនកំពុងរក្សាការសន្យារបស់ខ្លួននៅក្នុងកិច្ច ព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ខណៈដែលប្រទេសផ្សេងមួយចំនួនមិនបានធ្វើ អញ្ចឹងឡើយ។ ហេតុដូច្នេះហើយ ចិនមិនទាន់ចង់ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែម ទៀតក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ខណៈដែល បណ្ដាប្រទេសសម្បូរជាង មិនព្រមទទួលសកម្មភាពស្រដៀងគ្នាឡើយ។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក៏បានអោយដឹងថា ប្រទេស នេះនឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដល់ឆ្នាំ២០២២ ប៉ុន្តែមិនមាន ការសន្យាអ្វីមួយស្ដីពីការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មនោះទេ។

គួរបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុកំពុងបណ្ដាលឡើងនូវវិបត្តិដ៏ធ្ងន់ធ្ងរទូទាំងពិភព លោកលើគ្រប់វិស័យ ហើយថែមទាំងបណ្ដាលឡើងផលប៉ះពាល់អវិជ្ជមានដល់ជីវភាពរស់ នៅរបស់ប្រជាជន។ ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ នាពេលដែលពិភព លោកមិនស្រុះចិត្តគំនិតក្នុងការប្រយុទ្ធទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន