Trending now

ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ លទ្ធផលនៃការស្ទង់មតិរវាងប្រធានាធិបតី អាមេរិក លោក Trump និងបេក្ខជនលោក Joe Biden

14:27 | 03/05/2020

នាថ្ងៃទី ១ ខែឧសភា យោងតាមលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិដែលបានប្រកាសដោយក្រុមហ៊ុន IBD / TIPP បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trum និងបេក្ខជនគណៈបក្សប្រជាធិបតេយ្យអតីត និងជាអនុប្រធានាធិបតី លោក Joe Biden កំពុងបង្កើតប្រៀបនានាក្នុងការប្រកួតប្រជែងគ្នាធ្វើជាម្ចាស់ សេតវិមាន។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងបេក្ខជន Joe Biden ( រូបថត៖ Vnanet)

លោក Trump និងលោក Biden សុទ្ធសឹងតែទទួលបានសំឡេងគាំទ្រ ៤៣% របស់ អ្នកបោះឆ្នោត។ បើប្រៀបធៀបទៅនឹងការស្ទង់មតិដែលបានធ្វើឡើងកាលពីដើមខែមេសាកន្លង មក នៅពេលដែលលោក Biden បានយកឈ្នះគូប្រជែងរបស់លោក ដោយមានសម្លេងគាំទ្រ ៤៧% នៃលទ្ធផលដែលទទួលបាន ប៉ុន្តែលទ្ធផលនៃការស្ទង់មតិលើកនេះបានបង្ហាញនូវការធ្លាក់ចុះចំពោះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះតែម្តង។

ទន្ទឹមនឹងនេះដែរ អត្រានៃការគាំទ្រក៏ដូចជា អត្រាមិនគាំទ្រចំពោះការងារដែលលោក Trump កំពុងអនុវត្តគឺមានតុល្យភាពដោយមានសំឡេងគាំទ្រ ៤៤% ពីអ្នកចូលរួមក្នុងការស្ទង់មតិផងដែរ។ នៅចុងខែមករាឆ្នាំ ២០២០ អត្រាសម្លេងគាំទ្រសម្រាប់ការងាររបស់លោកប្រធានាធិបតី Trump ស្ថិតក្នុងអត្រា ៤៤% បើប្រៀបធៀបទៅនឹងសម្លេងមិនគាំទ្រកើនឡើងដល់ ៥១% ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់