Trending now

ការបោះឆ្នោតសភាជាន់ទាបនៅម៉ាឡេស៊ី៖ គណៈកម្មការរៀបចំការបោះឆ្នោតប្រកាសលទ្ធផលជាផ្លូវការ

21:12 | 10/05/2018 (ដោយ ហ្វាង អាញ)

យុគ្គសម័យ - ជ័យជំនះរបស់គណបក្សសម្ព័ន្ធប្រឆាំងបានគូសសញ្ញាជាលើកដំបូង តាំងពីពេលដែលម៉ាឡេស៊ីទទួលបានឯករាជ្យនាឆ្នាំ១៩៥៧ មក គណបក្ស BN មិនបានកាន់អំណាចទៀតឡើយ។

ប្រធានគណៈកម្មាធិការបោះឆ្នោតជាតិម៉ាឡេស៊ី លោក Mohd Hashim bin Abdullah ប្រកាសលទ្ធផលបោះឆ្នោតនាថ្ងៃទី១០ឧសភា (រូបថត៖ TTXVN)

តាមរយៈប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីនោះ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសខ្លួន នាព្រឹកថ្ងៃទី ១០ ឧសភា បានជូនដំណឹងជាផ្លូវការអំពីលទ្ធផលនៃការបោះឆ្នោតសភាជាន់ទាបបានឲ្យដឹងថា៖ គណបក្សសម្ព័ន្ធនៃក្ដីសង្ឃឹម (PH) ប្រឆាំងដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសភាជាន់ទាប់លើកទី ១៤ ដោយទទួលបានអាសនៈចំនួន ១១៣ លើអាសនៈសរុបចំនួន ២២២។ ក្នុងពេលនេះ គណបក្សសម្ព័ន្ធរណសិរ្សជាតិជាតិ (BN) ទទួលបានអាសនៈចំនួន ៧៩ តែប៉ុណ្ណោះ។

ជ័យជំនះរបស់គណបក្សសម្ព័ន្ធប្រឆាំងបានគូសសញ្ញាជាលើកដំបូងតាំងពីពេលដែលម៉ាឡេស៊ីទទួលបានឯករាជ្យនឆ្នាំ១៩៥៧ មក គណបក្ស BN មិនបានកាន់អំណាចទៀតឡើយ។

ជាមួយនឹងលទ្ធផលនេះ គណបក្ស PH មានចំនួនអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលសហព័ន្ធផងដែរ៕

(ដោយ ហ្វាង អាញ)

(ដោយ ហ្វាង អាញ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ