Trending now

កាណាដាស្នើឲ្យចិនឱ្យដោះលែងពលរដ្ឋចំនួន ២ នាក់របស់ប្រទេសនេះ

19:12 | 17/05/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៦ ខែឧសភា ប្រទេសកាណាដាបានស្នើឱ្យចិនឱ្យដោះលែងជាបន្ទាន់អតីតអ្នកការទូត លោក Michael Kovrig និងពាណិជ្ជករមួយរូបទៀតគឺលោក Michael Spavor ដែលត្រូវបានទីក្រុងប៉េកាំងចាប់ខ្លួនក្រោយរយៈពេលច្រើនខែនៃការដាក់ឃុំឃាំងជាបណ្តោះអាសន្នដោយហេតុផលសន្តិសុខជាតិ ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរនេះ។

អតីតអ្នកការទូតកាណាដា លោក Michael Kovrig និងពាណិជ្ជករកាណាដាលោក Michael Spavor

ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសកាណាដាបានឲ្យដឹងថាការឃុំខ្លួនជាបណ្តោះអាសន្ននិងការចាប់ខ្លួនពលរដ្ឋកាណាដា ២ នាក់នេះ គឺជា "សកម្មភាពដោយចេតនា"។ ក្រសួងការបរទេសកាណាដាបានចេញសេចក្តីប្រកាសនេះនៅក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសនេះនិងចិនកាន់តែមានភាពតានតឹង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចកាណាដាបានចាប់ខ្លួននាយិការផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Mèng Wănzhōu កាលពីខែធ្នូឆ្នាំ ២០១៨ តាមសំណើររបស់សហរដ្ឋអាមេរិក។ ក្រោយមក អាជ្ញាធរចិនបានចាប់ខ្លួនពលរដ្ឋកាណាដា ២ នាក់វិញ ដែលមានឈ្មោះថា Michael Kovrig និងលោក Michael Spavor ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ចូលរួមសកម្មភាពដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន»។ អ្នកសង្កេតការណ៍បានឲ្យដឹងថាទង្វើរនេះគឺជាការសងសឹកវិញរបស់ប្រទេសចិនចំពោះការចាប់ខ្លួននាយិការផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន Huawei ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ