Trending now

កាណាដាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០

14:04 | 12/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១១ សីហាឆ្នាំ ២០២០ អាស៊ាននិងកាណាដាបានបើកកិច្ចសន្ទនាលើកទី ១៧ តាមប្រព័ន្ធអនឡាញ។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសន្ទនារវាងអាស៊ាននិងកាណាដាដើម្បីផ្លាស់ប្តូរនិងតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងកាណាដា ព្រមជាមួយគ្នានេះ ចែករំលែកការវាយតំលៃលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់គ្នា ហើយត្រៀមរៀបចំសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - កាណាដាក្នុងខែកញ្ញាខាងមុខ។

ទដ្ឋភាពនៃកិច្ចសន្ទនាអាស៊ាន - កាណាដាលើកទី ១៧

លោក Paul Thoppil ឧបការីអនុរដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន គាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធក្នុងតំបន់ ហើយបន្តសង្កត់ធ្ងន់លើបំណងចង់ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ដែលត្រូវបានផ្តួចផ្តើមនិងដឹកនាំដោយអាស៊ានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក (ADMM+) និងវេទិកាសមុទ្រអាស៊ានបូក (EAMF)។ លោកឧបការីអនុរដ្ឋមន្រ្តីបានលើកឡើងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អាស៊ានទាំងមូល ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនិងសហគមន៍អន្តរជាតិដើម្បីឆ្លើយតបយ៉ាងសកម្មនិងរហ័សជាមួយនឹងជំងឺរាតត្បាត Covid-19។

ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រក្សាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ គាំទ្រដល់ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) រវាងភាគីទាំងពីរ បើកទីផ្សារ បង្កលក្ខណៈងាយស្រួលសម្រាប់ការពង្រីកពិពិធកម្មទីផ្សារអជីវកម្មនិងវិនិយោគ បន្តស្រាវជ្រាវអំពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់តាមរយៈកម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការអភិវឌ្ឍអប់រំអាស៊ាន - កាណាដា (SEED) ។

កាណាដាគាំទ្រអាស៊ានក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា បង្កើតទំនុកចិត្តនៅក្នុងតំបន់ ហើយប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ បង្កើតបទបញ្ជាក្នុងតំបន់ដោយផ្អែកលើច្បាប់ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ និងបញ្ចប់ការអភិវឌ្ឍក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

ថ្លែងក្នុងនាមជាប្រធានអាស៊ាន គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទលំបាកនិងស្មុគស្មាញ បណ្ដាប្រទេសត្រូវរួមដៃគ្នាដើម្បីពង្រឹងភាពជាដៃគូ គោរពច្បាប់អន្តរជាតិ ធានាសន្តិភាពនិងស្ថិរភាព បង្កើតបរិយាកាសអំណោយផលសម្រាប់ការស្តារនិងអភិវឌ្ឍន៍ និងបញ្ជាក់ជាថ្មីម្តងទៀតនូវជំហរគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត ដែលត្រូវបានអះអាងដោយថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ កន្លងមក ហើយបានបញ្ជាក់ថា អាស៊ាននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ រួមទាំងកាណាដា ជំរុញកិច្ចសន្ទនា បង្កើតទំនុកចិត្តនិងរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: qdnn.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់