Trending now

កាណាដានិងចិនបានពិភាក្សាអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី

22:26 | 03/08/2019 (យោងតាម vietnamplus.vn ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២ ខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោកស្រី Chrystia Freeland បានជូនដំណឹងថាក្នុងជំនួបទ្វេភាគីរវាងលោកស្រីនិងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ នៅទីក្រុងបាងកក (ថៃ) ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីសារៈសំខាន់នៃទំនាក់ទំនងជាយូរអង្វែងនិងស៊ីជម្រៅរវាងទីក្រុងអូតាវ៉ានិងប៉េកាំង។

រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោកស្រី Chrystia Freeland និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (រូបថត៖ vietnamplus.vn)

នេះជាជំនួបលើកដំបូងរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរចាប់តាំងពីភាពតានតឹងផ្នែកការទូត ដែលបណ្តាលឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចូលក្នុងភាពជាប់ លោកស្រី Freeland បានសម្តែងការព្រួយបារម្ភចំពោះពលរដ្ឋកាណាដា២រូបគឺលោក Michael Kovrig និងលោក Michael Spavor ដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិន។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសចិនក៏បានសម្តែងការព្រួយបារម្ភអំពីការធ្វើបត្យាប័ននាយិការផ្នែកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Meng Zanzhou។ ក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសទាំងពីរនេះបានសន្យាថានឹងបន្តធ្វើកិច្ចពិភាក្សាទ្វេភាគីផងដែរ

គួរជម្រាបថា នាបច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់កាណាដា។ ប្រទេសចិនក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទិញកសិផលជាច្រើនពីប្រទេសកាណាដា ព្រមទាំងជាទីផ្សារធំមួយកាន់តែខ្លាំងឡើងនៃធនាគារ ក្រុមហ៊ុនធានារ៉ាប់រងរបស់កាណាដាផងដែរ៕

(យោងតាម vietnamplus.vn ហេង វុធ្ធី)

(យោងតាម vietnamplus.vn ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់