Trending now

កូរ៉េខាងត្បូងនឹងនាំចេញនូវចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយអាស៊ាន

13:48 | 21/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមលោក Joo Huyng – chul ទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae – in បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមកូរ៉េខាងត្បូង - អាស៊ាននឹងដើតួនាទីជាក្រប ខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

ប្រធានាធិបតី Moon Jae – in។​ (ប្រភព៖ TTXVN)

វិមានខៀវនៅថ្ងៃទី ២០ ខែវិច្ឆិកា បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចេញសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយស្តីពីទំនាក់ទំនងអនាគតរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ នៅទីក្រុង Busan។

យោងតាមលោក Joo Huyng – chul ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae – in បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមកូរ៉េខាងត្បូង - អាស៊ាននឹងដើតួនាទីជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

សូមជម្រាបថា កិច្ចប្រជុំកំពូលពិសេស កូរ៉េខាងត្បូង - អាស៊ាន នឹងប្រព្រឹត្តទៅនៅទីក្រុងកំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ក្នុងឱកាសខួបលើកទី ៣០ នៃកិច្ចសន្ទនារវាងកូរ៉េខាងត្បូងនិងអាស៊ាន។

ប្រធានាធិបតី Moon Jae-in នឹងធ្វើអធិបតិភាពនៃវត្តពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលខាងមុខរួមជាមួយសមភាគីរបស់លោកមកពីប្រទេសសមាជិកអាស៊ានចំនួន ១០។ នៅខាងក្រៅកិច្ចប្រជុំក៏មានជំនួបដែកដោយឡែកទ្វេភាគីជាច្រើនរវាងប្រធានាធិបតី Moon Jae – in និងមេដឹកនាំអាស៊ានចំនួន ១០ រូប ផងដែរ។

ប្រទេសកូរ៉េខាងត្បូងត្រូវបានត្រៀមទុកជាមុនថានឹងចេញសេចក្តីថ្លែងការណ៍ទន្លេហាន - ទន្លេមេគង្គស្តីពីការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសចំនួន ៥ នៃទន្លេមេគង្គជាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅពេលបើកកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូង ដែលយោងតាមការត្រៀមទុកជាមុននឹងកើតឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា។

នៅក្នុងកិច្ចប្រជុំនេះ កូរ៉េខាងត្បូងក៏នឹងខិតខំផងដែរដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយហ្វីលីពីននិងម៉ាឡេស៊ី ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម