Trending now

កូរ៉េខាងត្បូងនិងជប៉ុនជួបពិភាក្សាលើបណ្តាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា

08:24 | 27/09/2018 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - នាថ្ងៃទី២៥ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moo Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានជួបពិភាក្សាការងារនៅខាងក្រៅកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ ដែលបានប្រារព្វនៅទីក្រុងញូយ៉ក (អាមេរិក)។

ជំនួបពិភាក្សារវាង ប្រធានាធិបតីកូរ៉េខាងត្នូង លោក Moo Jae-in (ខាងស្តាំ) ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ (រូបថតៈ TTXVN)

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moo Jae-in និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shizo Abe បានជួបប្រជុំគ្នា នៅទីក្រុងញ៉ូវយ៉ក សម្រាប់កិច្ចចរចាស្តីអំពីមធ្យោបាយ នានាក្នុងការពង្រឹងចំណងទាក់ទងនៃភាគីទាំងពីរ ​និងការធ្វើឱ្យប្រសើរឡើង​នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ ដើម្បីជម្រុញឲ្យ កូរ៉េខាងជើងលប់បំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួន​។

ក្នុងជំនួបនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moo Jae-in បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចទំនាក់ទំនង ដែលកាន់តែប្រសើរ​ឡើង​រវាងប្រទេសជប៉ុន និងកូរ៉េខាងជើង ក្នុងការបង្កើនល្បឿនបន្ថែមទៀត សម្រាប់ដំណើរការ​ការធ្វើមិនឱ្យមាននុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Moon បានជឿជាក់ថា ការធ្វើឱ្យទៅជាធម្មតាឡើងវិញ នៃកិច្ច​ទំនាក់​ទំនង កូរ៉េខាងជើង-ជប៉ុន គឺបានតម្រូវឱ្យមានដំណើរការនៃការស្ថាបនានូវសន្តិភាព នៅ​លើ​ឧបទ្វីបកូរ៉េ ហើយលោកនឹងគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដូចជាការធ្វើកិច្ចប្រជុំ​កំពូលកូរ៉េខាងជើង-ជប៉ុនមួយ នឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗនេះផងដែរ។

រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានថ្លែងអំណរគុណដល់ប្រធានាធិបតី​កូរ៉េខាងត្បូងសម្រាប់ការលើក​ឡើង​នូវបញ្ហានៃបណ្តាពលរដ្ឋជប៉ុន​ ដែលបានចាប់ឃុំឃាំង​ដោយ​កូរ៉េ​ខាងជើង កាលពីប៉ុន្មានឆ្នាំ១៩៧០និង១៩៨០នៅក្នុងកិច្ច​ប្រជុំ​នាពេលកន្លងទៅ។ លោក Abe ព្រមទាំងសង្ឃឹមថា នឹងមានឱកាសចូលរួមកិច្ចពិភាក្សាផ្ទាល់ជាមួយព្យុងយ៉ាងដើម្បីដោះស្រាយនូវបញ្ហានេះ៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ