Trending now

កូរ៉េខាងជើង​ស្តីបន្ទោស​ជប៉ុន ​ជុំវិញ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល

21:45 | 22/07/2019 (យោងតាម postkhmer សរុបដោយវិច្ឆិកា)

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​ប្រទេស​ជប៉ុន​ចំពោះ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​នាពេល​ថ្មីៗ​នេះ​ប្រឆាំងនឹង​ទីក្រុង​សេ​អ៊ូ​ល​ជុំវិញ​ជម្លោះ​អំពី​ទាសភាព​សម័យ​សង្គ្រាម​ដោយបាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ថា​កំពុង​បំផ្លិចបំផ្លាញ​និន្នាការ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

លោក​ ​​មូន ជេអ៊ីន ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ឲ្យ​ទូទាត់​សំណង​ដល់​ជនរងគ្រោះ​ជនជាតិ​កូរ៉េ​, ទីក្រុង​តូ​ក្យូ​កាលពី​ដើមខែ​នេះ​បាន​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​ជាច្រើន​ទៅ​ឲ្យ​កូរ៉េខាងត្បូង​ដែលមាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​និង​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដែល​គាំទ្រ​ការផ្សះផ្សារ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​បាន​និយាយថា ទង្វើ​របស់​ទីក្រុង​តូ​ក្យូ​មាន​ហេតុផល​ខាង​នយោបាយ​ហើយ​បាន​បង្ក​ឲ្យ​មាន​ភាពអាសន្ន​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចំពោះ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការនាំចេញ​របស់​ទីក្រុង​សេ​អ៊ូ​ល​។​

​ប្រទេស​កូរ៉េខាងជើង​បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ការជ្រៀតជ្រែក​នៅក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​រវាង​ទីក្រុង​ព្យុងយ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុន្តែ​នៅពេលនេះ​បាន​គាំទ្រ​ទីក្រុង​សេ​អ៊ូ​ល​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តូ​ក្យូ​។​

​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង (KCNA) បាន​និយាយថា ប្រទេស​ជប៉ុន​កំពុង​ព្យាយាម​បំផ្លាញ​និន្នាការ​នៃ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ដោយ​ការដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េខាងត្បូង​តាមរយៈ​ការ​រឹតបន្តឹង​ហើយ​បានចាត់ទុក​ប្រទេស​ជប៉ុន​ថា​ជា “​សត្រូវ​នៃ​ពាក្យសន្យា​” របស់ខ្លួន​។​

កូរ៉េខាងជើង​ស្តីបន្ទោស​ជប៉ុន ​ជុំវិញ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល

ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​ការខូចខាត​មនុស្ស រាងកាយ​និង​ផ្លូវចិត្ត​ដែល​ជប៉ុន​បង្កឡើង​ចំពោះ​ប្រជាជន​កូរ៉េ​អំឡុង​ការគ្រប់គ្រង​អាណានិគម​របស់ខ្លួន​គឺ​មិនអាច​ទូទាត់​សង​បានទេ​សូម្បីតែ​ប្រទេស​ជប៉ុន​ទាំងមូល​បូជា​ខ្លួន​ដោយផ្ទាល់​ក៏ដោយ​”​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​នៅពេល​បុរស​កូរ៉េខាងត្បូង​ក្នុង​វ័យ​៧០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ដុត​ខ្លួន​នៅ​ខាងក្រៅ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​សេ​អ៊ូ​លហើយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ទីក្រុង​តូ​ក្យូ​ជុំវិញ​បញ្ហា​ជម្លោះ​នេះ​៕


(យោងតាម postkhmer សរុបដោយវិច្ឆិកា)

(យោងតាម postkhmer សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ