Trending now

កូរ៉េខាងជើងតែងតាំងមេកងកាំភ្លើងធំ ធ្វើជាអគ្គមេបញ្ជាការយោធា ដែលអាចជាសញ្ញាត្រៀមបង្កើតសព្វាវុធថ្មីៗ...

12:52 | 08/09/2019

ទីក្រុងព្យុងយ៉ាងបានតែងតាំងមេបញ្ជាការកងកាំភ្លើងធំ លោក ផាក ចុងជុន (Pak Jong Chon) ឡើងជាអគ្គមេបញ្ជាការយោធាកូរ៉េខាងជើងថ្មីតែម្តង ខណៈអ្នកជំនាញខ្លះយល់ថា ការតែងតាំងនេះគឺជាសញ្ញាមួយ បង្ហាញពីបំណងអភិវឌ្ឍអាវុធជំនាន់ថ្មី។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong - un។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះទៀតថា លោក Pak Jong Chon ត្រូវបានតែងតាំងជាប្រធានសេនាធិការយោធាកូរ៉េខាងជើងថ្មី ជំនួសលោក រី យ៉ុងជីល (Ri Yong Gil) ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០១៣។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោត ក៏ត្រូវបានប្រកាសផងដែរ កំឡុងកិច្ចប្រជុំមួយក្រោមអធិបតីភាពរបស់ មេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា លោក Pak Jong Chon បានបង្ហាញខ្លួនជានិច្ចជាមួយ លោក គីម ជុងអ៊ុន ដើម្បីត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់នាពេលថ្មីៗ ស្របពេលអ្នកជំនាញខ្លះសន្និដ្ឋានថា ការតែងតាំងអ្នកជំនាញកំាភ្លើងធំរូបនេះ គឺបង្ហាញថា កូរ៉េខាងជើងនឹងផ្ដោតសំខាន់លើការអភិវឌ្ឍអាវុធជំនាន់ថ្មី។ ដោយឡែកសម្រាប់ប្រទេសក្នុងតំបន់វិញ ជាពិសេសជប៉ុនកំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមត្ថភាពសព្វាវុធ និងការសាកល្បងមីស៊ីលប្លែកៗជាបន្តបន្ទាប់របស់កូរ៉េខាងជើង៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ