Trending now

កូរ៉េខាងជើង៖កុំសង្ឃឹមថាមានកិច្ចចរចារថ្មីបើអាមេរិកមិនប្តូរគំនិត

17:57 | 25/05/2019 (ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - ក្រុងព្យុងយ៉ាងបានសម្តែងនូវគំនិតដ៏រឹងមាំមួយលើវ៉ាស៊ីនតោនដោយព្រមានថាដំណើរការចរចារនេះនឹងមិនអាចបន្តបានទេ។

មេដឹកនាំនៃអាមេរិកនិងកូរ៉េខាងជោះងក្នុងកិច្ចប្រជុំកំពូលបានធ្វើឡើងនៅចុងខែកុម្ភៈឆ្នាំ២០១៩


ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិក នឹងមិនអាចចាប់ផ្តើមជាថ្មីបានទេលុះត្រាតែសហរដ្ឋអាមេរិកគិតរកវិធីសាស្រ្តផ្សេង។ ​នៅក្នុងសេចក្តីថ្លែងការណ៏មួយចេញកាលពីថ្ងៃសុក្រអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា កិច្ចចរចាលើកទីពីរវាងអាមេរិកជាមួយកូរ៉េខាងជើង ត្រូវបិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

សេចក្តីថ្លែងការណ៍បានបន្ទោលអាមេរិកពីបរជ័យនៃកិច្ចចរចារលើកទី២កាលពីខែកុម្ភៈ​ ដោយបន្ថេមថាទីក្រុងវ៉ាស៊ីនតោនទាមទាជាឯកតោភាគី ឲ្យរំលាយនុយក្លេអ៊ែកូរ៉េខាងជើង។ ការធ្វើបែបនេះគឺជាយុទ្ធសាស្រ្តមិនអាចទៅរួចឡើយ។ អ្នកនាំពាក្រសួងការបរទេសកូរ៉េខាងជើងសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការភ្លាមប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តធ្វើទង្វើមិនគួរឲ្យទុកចិត្តនិងទង្វើបង្កបេតុតទៅទៀត។

សូមបញ្ជាក់ថា កិច្ចចរចារវាងប្រទេសទាំងពីនៅតែបន្តជាប់គាំងផងដែរ។ កាលពីដើមខែនេះកូរ៉េខាងជើងបានចាប់ផ្តើម ធ្វើតេសមីស៊ីលរយៈខ្លីឡើងវិញបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កូរ៉េខាងជើងក៏បង្កើនការរិះគន់ដល់សហរដ្ឋអាមេរិក បន្ទាប់ពីឃាត់កប៉ាល់ដឹកទំនិញកូរ៉េខាងជើងទុកនៅថ្ងៃទី៩ខែឧសភា ដោយចោទថាកប៉ាល់នោះដឹកទំនិញរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។

(ប្រែសម្រូលដោយសមុទ្រ)

(ប្រែសម្រូលដោយសមុទ្រ)

Tags: My TrieuTien

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់